• Apple កំពុងជួលវិស្វករជាច្រើននាក់ឱ្យធ្វើការលើបច្ចេកវិទ្យាជំនាន់ថ្មី 6G

    Apple កំពុងជួលវិស្វករជាច្រើននាក់ឱ្យធ្វើការលើបច្ចេកវិទ្យាជំនាន់ថ្មី 6G នេះបើយោងទៅតាមទិន្នន័យបញ្ជីការងាររបស់ Apple ដែលបានរកឃើញដោយសារព័ត៌មាន Bloomberg។

    ប្រភពដដែលបន្ថែមថា តួនាទីវិស្វករបច្ចេកវិទ្យា 6G ទាំងនោះ នឹងតម្រូវឱ្យធ្វើការនៅ ការិយាល័យរបស់ Apple នៅតំបន់ Silicon និង San Diego ដែលជាសំបុកបច្ចេកវិទ្យា សម្រាប់អភិវឌ្ឍបណ្ដាញឥតខ្សែ (wireless technology) និងស្រាវជ្រាវផលិតបន្ទះឈីបផងដែរ។

    យ៉ាងណាក៏ដោយ Apple ទើបតែបានបំពាក់សេវា 5G លើ iPhone 12 series កាលពីឆ្នាំមុន ដូចនេះ សេវា 6G អាចនឹងមិនមានវត្តមានឆាប់ៗនោះទេ វាទំនងជាអូសបន្លាយរហូតដល់ ឆ្នាំ២០៣០ ឯណោះ។

    ប៉ុន្ដែបើទោះយ៉ាងនេះក្ដី គេសន្និដ្ឋានថា Apple នៅតែទទូលស្រាវជ្រាវបច្ចេកវិទ្យានេះក្នុងដំណាក់កាលដំបូង ដើម្បីអភិវឌ្ឍន៍ឱ្យកាន់តែខ្លាំងជាមួយក្រុមហ៊ុនប្រកួតប្រជែងដទៃ ខណៈក្រុមហ៊ុនទូរគមនាគមន៍ធំបំផុតលើលោក AT&T បញ្ជាក់កាលពី ខែកញ្ញា ថាពួកគេកំពុងមានវិស្វករជំនាញធ្វើការលើ សេវា 6G នេះរួចទៅហើយ។

    គួរដឹងថា សេវា 6G ជាបច្ចេកវិទ្យាបណ្ដាញឥតខ្សែ អាចផ្ដល់ការតភ្ជាប់និងផ្ទេរទិន្នន័យល្បឿនលឿនជាង សេវា 5G ដល់ទៅ ១០០ដង ឯណោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ