• អូស្ត្រាលី និង Facebook បន្តជួបពិភាក្សាគ្នាម្ដងទៀតនៅថ្ងៃនេះ ដើម្បីស្វែងរកដំណោះស្រាយ ក្រោយពេល Facebook បិទរាល់ការ Share មាតិកាព័ត៌មាន

    (ស៊ីដនី)៖ ក្រោយពីបណ្ដាញសង្គមយក្ស Facebook បិទរាល់ការ share មាតិកាព័ត៌មានទាំងអស់នៅក្នុងប្រទេសអូស្ត្រាលី នៅពេលនេះ មានសេចក្ដីរាយការណ៍មកថា នៅថ្ងៃនេះលោក Josh Frydenberg តំណាងឱ្យប្រទេសអូស្ត្រាលី នឹងជួបចរចាជាមួយលោក Mark Zuckerberg នាយកប្រតិបត្តិ Facebook ដើម្បីរកដំណោះស្រាយ។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ភាគីទាំងពីរបានជួបពិភាក្សាគ្នា ម្ដង រួចទៅ ហើយ កាលពីម្សិលមិញ ប៉ុន្តែមិនបានបញ្ជាក់ថាជួបតាមមធ្យោបាយណាទេ ហើយលទ្ធផលក៏មិនដឹងផងដែរ ប៉ុន្តែនៅថ្ងៃនេះ លោក Josh Frydenberg បានប្រកាសថា លោកនឹងជួបជាមួយ លោក Mark Zuckerberg នៅព្រឹកនេះម្ដងទៀត ដើម្បីដោះស្រាយជម្លោះ មួយនេះ និងដើម្បីស្វែងរកផ្លូវល្អប្រសើររៀងៗខ្លួន។

    លោក Scott Morrison នាយករដ្ឋមន្ត្រីនៃប្រទេសអូស្ត្រាលីបានថ្លែងថា ទង្វើរបស់ Facebook គឺជាសកម្មភាពក្រអឺតក្រទមមួយ ដែល ធ្វើ ឱ្យ គាត់មានការខកចិត្តយ៉ាងខ្លាំង។

    នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បណ្ដាញសង្គម Facebook បានបិទរាល់ការ share មាតិកាព័ត៌មានទាំងអស់នៅក្នុងប្រទេសអូស្ត្រាលី ដោយ ក្នុងនោះ Facebook Page របស់រដ្ឋាភិបាលក៏បិទផងដែរ ដែលការបិទនេះត្រូវបានធ្វើឡើងក្រោយពេលរដ្ឋាភិបាលនៃប្រទេសមួយនេះ បាន ចេញច្បាប់ថ្មី ដែលតម្រូវឱ្យ Facebook បង់ប្រាក់ទៅឱ្យស្ថាប័នព័ត៌មាន ដើម្បីទទួលបានសិទ្ធិក្នុងការប្រើប្រាស់មាតិកាព័ត៌មានរបស់ពួកគេ នៅលើ បណ្ដាញសង្គម Facebook៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ