• Ford ប្រកាសថា រាល់រថយន្តដែលលក់នៅតំបន់អឺរ៉ុបគឺសុទ្ធតែជារថយន្តអគ្គិសនីទាំងអស់ នាឆ្នាំ២០៣០

    (អាមេរិក)៖ ក្រុមហ៊ុនផលិតរថយន្ត Ford បានប្រកាសឱ្យដឹងថា ខ្លួននឹងចាប់ផ្ដើមលក់រថយន្តអគ្គិសនីនៅតំបន់ទ្វីបអឺរ៉ុប ក្នុងឆ្នាំ២០៣០ ខាងមុខនេះ ដោយក្នុងនោះក្រុមហ៊ុននឹងបោះទុនវិនិយោគបន្ថែមទៀតប្រមាណ ១ពាន់លានដុល្លារអាមេរិក ដើម្បី កែសម្រួល រោងចក្រដែលមាននៅក្នុងតំបន់ Cologne ប្រទេសអាល្លឺម៉ង់ឱ្យទៅជារោងចក្រផលិតរថយន្តអគ្គិសនីដំបូងគេ។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Ford នឹង ផ្លាស់ប្តូរទៅផលិតកម្មអគ្គិសនីជាបណ្តើរៗ នៅទសវត្សបន្ទាប់ ដោយ ក្នុងនោះ នៅឆ្នាំ២០២៤ រថយន្តអគ្គិសនីនឹងចាប់ផ្ដើមចេញលក់ និងវាយលុកទីផ្សារបណ្ដើរៗ ហើយនៅពាក់កណ្ដាលឆ្នាំ២០២៦ រថយន្តដឹកនាំអ្នកដំណើរទាំងអស់នឹងក្លាយជារថយន្តអគ្គិសនី ហើយនៅឆ្នាំ ២០៣០ គឺស្ទើតែគ្រប់រថយន្តរបស់ Ford នឹងក្លាយជារថយន្តអគ្គិសនី។

    នៅមុននេះ Ford បានប្រកាសថា នឹងបោះទុនវិនិយោគបន្ថែមទៀតនូវទឹកប្រាក់ប្រមាណ ២៩ពាន់លានដុល្លារអាមេរិក ដើម្បីជំរុញឱ្យការផលិត រថយន្តអគ្គិសនីដំណើរការបានទៅដោយរលូន។

    ក្រុមហ៊ុនផលិតរថយន្តមួយនេះ បានរំពឹងថា អាចនឹងលក់រថយន្តបានប្រមាណ ៦០០,០០០គ្រឿងនៅលើទឹកដីអឺរ៉ុប នៅក្នុងដំណាក់កាល ដំបូង ហើយអាចនឹងកើនឡើងខ្លាំងជាងនេះនៅដំណាក់កាលបន្តបន្ទាប់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ