• ចំប៉ី​ខ្មៅ បង្ហាញ​អារម្មណ៍​រំភើប​ខ្លាំង បន្ទាប់ពីធ្វើ​រឿង​មួយ​នេះ​

    នេះ​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ផងដែរ នៅពេលដែល​បានឃើញ​លោក ហេង យិន (​ហៅ​ចំប៉ី​ខ្មៅ​) និង​ជា​បុរស​ភេទ​ទី​៣ បាន​លេចមុខ​សារជាថ្មី ដោយបាន​ធ្វើ​នូវ​រឿង​ដ៏​មាន​ប្រយោជន៍​មួយ​នេះ​ដ៏​គួរ​ឲ្យ​សរសើរ ពោលគឺ​ផ្ទុយស្រឡះ​ចំប៉ី​ខ្មៅ កាលពីមុន ដែល​តែង​ធ្វើ​រឿង​ហាក់​ក្អួត​ឡប់ អត់​ប្រយោជន៍ នាំ​ឲ្យ​តែ​គេ​គ្រប់គ្នា​ស្អប់​ប៉ុណ្ណោះ​។​

    ​ជាក់ស្តែង ចំប៉ី​ខ្មៅ កន្លងមកនេះ បាន​ចែករំលែក​ចែករំលែក​នូវ​រឿង​អតីតកាល​ជូរចត់​របស់ខ្លួន​ដែល​ធ្លាប់​ឆ្លងកាត់ និង​ព្រមទាំង​ការស្ម័គ្រចិត្ត​ព្រឹក្សា​យោបល់​ពី​បញ្ហា​ច្បាប់ ជួយ​ជនក្រីក្រ​ដូចជា​ខ្លួន ជាដើម​។​

    ​ដោយឡែក ថ្មីៗ​នេះ ចំប៉ី​ខ្មៅ បានធ្វើ​ឲ្យ​គ្រប់គ្នា​សម្តែង​នូវ​ការកោតសរសើរ​ជាខ្លាំង ក្រោយពី​បានឃើញ​រូបគេ​បាន​ផ្លាស់ប្តូរ​ផ្នត់គំនិត​ថ្មី ពី​ការកាត់បន្ថយ​ការចំណាយ​ច្រើន​ទៅលើ​រឿង​អត់​ប្រយោជន៍ ងាក​មក​រឿង​មាន​ប្រយោជន៍​ទាំងនេះ​វិញ តាមរយៈ​ការទិញ​សៀវភៅ​ជា​ចំណេះដឹង​ទាក់ទង​ផ្នែក​ច្បាប់​ទាំងអស់​។​

    ​តាមរយៈ​វីដេអូ ៣ នាទី និស្សិត​ផ្នែក​ច្បាប់​ឆ្នាំ​ទី​៣ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច រូបនេះ បាន​និយាយ​យ៉ាង​រំភើបចិត្ត ដោយ​ភ្ជាប់​ជាមួយ​សំណេរ​ខ្លី​ខ្លឹម​ថា​៖ «​លើក​ទី​១​ក្នុង​ជីវិត ដែល​ខ្ញុំ​អាច​ចូល​បណ្ណាគារ​រើស​សៀវភៅ​ដែល​ខ្លួន​ស្រឡាញ់ ដែល​ត្រូវការ ដោយ​ក្ដីរំភើប​បំផុត នេះ​ជា​កាដូ​ដែលជា​ទឹកចិត្តរ​បស់បងៗ​ប្អូន​ពូ​មីង​ដែល​បានឱ្យ​នាង​ខ្ញុំ​ថ្ងៃ​ចូលឆ្នាំ​ចិន​កន្លងទៅ​»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ