• កូនខ្មែរទីមួយឈ្នះពានអូស្ការ ក្នុងឧស្សាហកម្មភាពយន្តខ្នាតយក្សរបស់ពិភពលោក
    🏆 អូស្ការជាមហោស្រពយក្ស ដែលអស្ចារ្យនិងមានអាយុកាលយូរជាងគេ លើវចនាស័ព្ទ #មហោស្រពកុនរបស់ហូលីវូដ ភាសាផ្លូវការហៅថា Academy Award
    ដែលកម្រនឹងយកបាន ពានរូបតុក្កតាមាស1នេះណាស់..
    ដូចតួ DiCaprio ( Jack ក្នុងទីតានិច) ប្រឹងឡើង 40រឿងទើបមកយកបាននៅ ឆ្នាំ2017 នេះទេ
    ស្របពេលនោះដែរក្នុងប្រវត្តិសាស្ត្របានចារថា មានសាវតាឈ្នះពានអូស្ការ7រូបដ័អស្ចារ្យ
    ដែលមិនមានបទពិសោធន៍សម្តែងអីសោះ ឬរៀនសាលាសម្តែងវិចិត្រសិល្ប:ណាទាំងអស់ ត្រឹមជាសាមញ្ញជនមានមុខរបររកស៊ីធម្មតា តែលាក់ទេពកោសល្យល្អអស្ចារ្យ
    ដល់មុខកាម៉េរ៉ាថតបាន1រឿង ឈ្នះពានអូស្ការផ្អើលយុគសម័យ..
    អាស៊ីតែម្នាក់នោះមានឈ្មោះថា #ហាំងសំណាងង៉ោ
    ពេលប្រកាស អុំស្រីអ្នកប្រកាសហៅ #ហង់អេសណ៎៎ តួខ្មែររយើងស្តាប់អត់ចង់បាន .. ខំឆ្ងល់អាណាឈ្មោះដូចអញ..
    ជាកូនខ្មែរទី1 ដែលកាន់ពានអូស្ការ មុនគេក្នុងពង្សាវតា
    ជាតួឌិតប្រន ក្នុងមហាវណ្ណកម្មរបស់ WARNER BROS
    ជាអ្នកមគ្គុទេសធ្វើការអោយអ្នកកាសែតញូយ៉កថាម អំឡុងពេលផ្ទុះឡើងនៃ របបវាលពិឃាត ថ្ងៃទី17 មេសា ឆ្នាំ1975
    ជាកាលសម័យខ្មែរប្រុសស្រីទើបសប្បាយក្រោយថ្ងៃចូលឆ្នាំមហាសង្ក្រាន្ត..
    ជាតួអង្គដែលមិនមែនស៊ីឈ្នួលយកលុយទេ តែបកប្រែដោយយកជីវិត ទៅជាអ្នកចរចារតវ៉ាយកអ្នកកាសែតអាមេរិចដ៏សែនចចេស អោយរស់ជាច្រើនដង ទាំងប្រពន្ធកូនរត់ភៀសតាមទូតអស់ ដល់ដិតប្រន សុខចិត្តកំដរ បុរសអាគាំងទៅយកពត៌មាននៅអ្នកលឿងទាំងព្រលឹងចុងសក់..
    ចុងក្រោយភាពស្ម័គ្រស្មោះ នៃមិត្តភាពប្រៀបបានរលកឈ្មោលឈ្មោល អាមេរិកគេឡើងយន្តហោះអស់
    ជីវិតមគ្គុទេសឈាមខ្មែរដ៏ស្មោះត្រង់ ជាប់អត់អាចធានាចេញបានដោយសារ ប៉ាស្ព័រខ្វះរូបថត 4×6 ម៉ាសន្លឹកអោយគត់ វាសនាកំហិត ជាប់ក្នុងគុកអត់ជញ្ជាំងជាង 3ឆ្នាំ..
    មុនចាកចេញទៅ គេដឹងច្បាស់ថា អ្នកចេះដឹងអន្តរភាសាបារាំងអង់គ្លេស ឈាមពេជ្រជានាមជន17មេសា (អ្នកភ្នំពេញ) អាពតស្អប់សម្លាប់ចោលមិនទុកសូម្បីព្រះសង្ឃ.
    គឺផ្តាំតែ1សំណូមពរគត់..
    🎌 តួអង្គនេះគឺពិបាករកណាស់
    ចៃដន្យរូបលោក សម្រេចចិត្តទៅសម្តែងសាកល្បងពេលគេរើសតួយើងលោកសំណាង ក៏សំណាងដូចឈ្មោះមែន..
    កម្ពុជាពេលនោះនយោបាយស្រុកទេសអត់ទាន់សន្តិភាពពេញលេញ កុននេះថតឆ្នាំ 83 សង្គ្រាមស៊ីវិល នៃរបបប្រល័យពូជសាសន៍ទើបរលត់បាន 3ឆ្នាំ កុននេះចាប់ផ្តើមគម្រោងថតដោយ WARNER BROS និងសាងសង់ក្រុងថ្មិីនៅខេត្តភូកេត និងផ្នែកទីក្រុងហាងកាហ្វេគឺថតនៅក្រុងបាងកកតែ 15លានដុល្លារនិយាយពីថាតុបតែងដូចបេះដាក់ ឡូយជាងគេវត្តភ្នំនិងវិមានឯករាជ្យ
    កុននោះមានចំណងជើងថា #វាលពិឃាត
    ចៃដន្យសាច់រឿងក្នុង Script សឹងតែដូចលោកបេះបិទតែលោកការពិត ខុសពីប្រនជាមគ្គុទេស តែសំណាងង៉ោ មានអាជីពជា #វេជ្ជបណ្ឌិត ប្រចាំរាជធានី (ធ្ងន់កជាហ្គាយទៀត សារីបញ្ជីថប់ថិនសមមិត្តបស់អង្គការ អនាគតមានគេហែរហមយកទៅរៀនទៅសូត្រ )
    តែអកុសលលោកត្រូវឃាតករបាញ់សម្លាប់ នៅក្នុង ក្រុងLA ក្បែររថយន្ត ក្នុងទីប្រជុំជននៅពេលនាំភរិយាទៅចូលហាងដេរ
    បាញ់វេជ្ជបណ្ឌិតអូស្ការ 2គ្រាប់មរណាក្បែររថយន្តគួរអោយអាសូរ..
    សំណាងង៉ោ ជាកូនអ្នកតាកែវ កើតនៅឆ្នាំ 1940 មរណភាពនៅខែកុម្ភ: គ្រឹស្តសករាជ 1996.
    គួរអោយចងចាំនិងរំភើបនោះ គឺទឹកមុខស្រស់ញញឹមឡើងទទួលពាន ហើយលោកស្រែកខ្លាំងៗជាភាសាជាតិយើងថា:
    ជយោកម្ពុជា!
    របស់កូនខ្មែរតែឈាមពេជ្រនិងពេញដោយតម្លៃនៃមោទនភាព..
    Admin Stephen
    វិភាគកុន : Movie Review

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ