• ទីបំផុត អ្នកស្រី ទ្រី ដា​ណា ចេញមក​បញ្ជាក់​ច្បាស់ៗ ទៅកាន់​អ្នក​ចង់​ប៉ែង​ជើង «​ពាក់ព័ន្ធ​ផ្ទាំង​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​»

    ភ្នំពេញ ៖ កាលពី​រសៀល​ម្សិលមិញ​នេះ (​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១) មហាជន​នៅលើ​បណ្តាញ​សង្គម ពិតជា​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង និង​មិន​ជឿ​សោះឡើយ​ថា រឿងនេះ​អាចធ្វើ​ទៅរួច ខណៈ​លេច​ធ្លាយ​ព័ត៌មាន និង​រូបភាព លើកឡើងថា ផ្ទាំង​ប៉ាណូ​ក្រុមហ៊ុន ដា​ណា​ទ្រី ត្រូវ​អាជ្ញាធរ​រុះរើ ព្រោះ​ហ៊ាន​លួច​ដាក់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។​

    ​យ៉ាងណាមិញ ក្រោយពី​បានឃើញ​ព័ត៌មាន​ចោទប្រកាន់​បែបនេះ អ្នកស្រី ទ្រី ដា​ណា ដែលជា​ម្ចាស់​ក្រុមហ៊ុន​ផ្ទាល់ ពិតជា​សម្តែង​នូវ​ការហួសចិត្ត​ជាខ្លាំង​។ ក្នុងនោះ អ្នកស្រី ទ្រី ដា​ណា ក៏បាន​ភ្ជាប់​ឯកសារ​កិច្ច​ព្រម​ព្រេង​ជាមួយ​ក្រុមហ៊ុន C&T ជាច្រើន​សន្លឹក និង​សារ​បញ្ជាក់​ទៅកាន់​មនុស្ស​មួយចំនួន​ដែល​ហាក់​កំពុង​ស្អប់ និង​ចង់​ឲ្យ​ខ្លួន​ដួល​យ៉ាង​ដូច្នេះ «​ចែ​ដា​ណា​មិនដែល​ធ្វើអោយ​បងប្អូន​ដែល​ស្រលាញ់​ចែ​ដា​ណា​ខកចិត្ត​ឡើយ តែ​អាណិត​អ្នក​ដែល​ចង់ឃើញ​ចែ​ដា​ណា​ដួល​ទៅវិញ​ទេ​ដែល​ខកចិត្ត​ម្តង​ហើយ​ម្តងទៀត ហើយ​ចែ​ដា​ណា​កំដរ​ដោយ​ផ្លូវច្បាប់​ជានិច្ច​។​»​។ អ្នកស្រី ទ្រី ដា​ណា ក៏បាន​បញ្ជាក់​ឲ្យ​ទៀតថា «​ក្រុមហ៊ុន ដា​ណា​ទ្រី ចាប់តាំងពី​ថ្ងៃ​បង្កើត​ដំបូង រហូតមកដល់​បច្ចុប្បន្ន គឺ​មិន​ដែលមាន​ប្រវត្តិ​មិន​បង់ពន្ធ​ជូន​រដ្ឋ​ទេ​»​។​

    ​ជុំវិញ​រ៉ាវ​ដ៏​ក្តៅគគុក​នេះ​ផងដែរ ដើម្បី​ស្រាយ​បញ្ជាក់​ឲ្យ​កាន់តែ​ភ្លឺ​បន្ថែម លោក ផែង វណ្ណៈ ក៏បាន​ចេញមុខ​មក​ព​ន្យ​ល់​យ៉ាងច្បាស់ៗ​ថា រឿងនេះ​គឺ​មិន​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ដា​ណា​ទ្រី ទេ តែ​ជា​រឿង​របស់​ក្រុមហ៊ុន C&T ដែលជា​ក្រុមហ៊ុន​ទទួលបន្ទុក​ផ្សាយពាណិជ្ជកម្ម ជា​អ្នកមាន​តួនាទី​ភារកិច្ច ទៅ​រត់ការ​សព្វ​គ្រប់បែប​យ៉ាងណា (​ទាំង​សុំច្បាប់ ទាំង​សុំ​ការលើក​ផ្លាក ទាំង​ស្អីៗ​ទាំងអស់​) ពី​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​។ ហេតុនេះ ក្រុមហ៊ុន​អ្នករកស៊ី​ដូចជា​ក្រុមហ៊ុន ដា​ណា​ទ្រី ជាដើម គឺ​គេ​អត់​ដឹង​ទេ សំខាន់​ក្រុមហ៊ុន C&T ដែល​ទទួលបន្ទុក​ចង់​យក​ផ្លាក​ទៅ​ដាក់​កន្លែង​ណាៗ គឺជា​រឿង​របស់គេ​។​

    ​លោក ផែង វណ្ណៈ បាន​ពន្យល់​បន្ថែមថា ក្រុមហ៊ុន ដា​ណា​ទ្រី បានប្រគល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន C&T ជា​អ្នកចាត់ចែង​លើ​ការលើក​ផ្លាក​យីហោ​របស់ខ្លួន នៅ​កន្លែង​ណាៗ ជាមួយ​តម្លៃ​បង់លុយ​សេវា​មួយខែ​ប៉ុន្មានៗ ទៅតាម​កិច្ចព្រមព្រៀង​រវាង​ភាគី​ទាំងពីរ​។ ហេតុនេះ សូម​សាធារណៈជន ឈប់​យល់ច្រឡំ​ទៅលើ​ក្រុមហ៊ុន ដា​ណា​ទ្រី ទៀត​ទៅ ព្រោះថា​ករណីនេះ គឺជា​ការទទួលខុសត្រូវ​របស់​ភាគី​ក្រុមហ៊ុន C&T ប៉ុណ្ណោះ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ