• ខេត្ដ​សៀមរាប​៖ មាន​ភ្ញៀវទេសចរ​ជាង ១១​ម៉ឺន​នាក់ ចូលមក​កម្សាន្ដ​លេង​ក្នុង​ខេត្ដ​សៀមរាប ក្នុង​ពិធី​ចូលឆ្នាំ​ចិន វៀតណាម​

    ខេត្តសៀមរាប​៖ ក្នុងឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជនជាតិ​ចិន វៀតណាម រយៈពេល​៤​ថ្ងៃ មកនេះ​ពោលគឺ​ថ្ងៃទី​១១ ទី​១២ ទី​១៣ ទី​១៤ ខេត្តសៀមរាប ទទួលបាន​អ្នកទេសចរ​មកលេង​ក​ម្សា​ន្ត​ចំនួន​ប្រមាណ ១១.៧ ម៉ឺន​នាក់​។​

    ​លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដ​សៀមរាប បានឱ្យដឹងថា ចាប់ពី​ថ្ងៃទី​១១ មកដល់​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំនេះ មាន​អ្នកទេសចរ​ប្រមាណ​ជាង ១១​ម៉ឺន ៧​ពាន់​នាក់​ចូល​មកលេង​កម្សាន្ត​ខេត្ត ក្នុងនោះ​មាន ភ្ញៀវទេសចរ​បរទេស​មាន​ចំនួន ១.៧៨៩ នាក់ ថយចុះ ៨៩,៥៨% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ឆ្នាំ​២០២០ មាន​ចំនួន ១៧.១៦៨ នាក់ ។ ចំណែក​ភ្ញៀវទេសចរ​ក្នុងស្រុក មាន​ចំនួន​ប្រមាណ ១១​ម៉ឺន​៦ ពាន់​នាក់ ។​

    ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​រូបនេះ បន្តថា គោលដៅ​ទស្សនា​សំខាន់ៗ​ជាច្រើន ក្នុង​ខេត្តសៀមរាប ដែល​អ្នកទេសចរ​បាន​ទៅលេង​កម្សាន្ត ក្នុងនោះ​តំបន់​អង្គរ​មាន​ចំនួន​ប្រមាណ ៨​ម៉ឺន​១​ពាន់​នាក់ និង​ប្រមាណ ៣​ម៉ឺន​៥​ពាន់​នាក់ ទៀត ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន និង​សហគមន៍​នានា​ក្នុង​ខេត្តសៀមរាប​ដូចជា​នៅ​ឧទ្យាន​ជាតិ​ភ្នំ​គូលែន សហគមន៍​ព្រៃ​ទឹក​ជប់​ខ្នារ​ពោធិ៍ សហគមន៍​ត្រាវ​កុដិ សហគមន៍​បឹង​ឈូក​បន្ទាយស្រី និង​សហគមន៍​ទេសចរណ៍​បាគង​ភូមិ​ខ្ញុំ ជាដើម​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ