ប្រពៃណីរបស់ជនជាតិចិននៅក្នុងថ្ងៃចូលឆ្នាំ គឺការឲ្យអាំងប៉ាវទៅកូនចៅ ពីសំណាក់យាយតាឳពុកម្តាយ ឬសាច់ញាតិដែលមានអាយុច្រើននៅក្នុងគ្រួសារ។
គួរដាក់លុយប៉ុន្មាននៅក្នុងអាំងប៉ាវ?
- ចំនួនទឹកលុយដែលគួរអោយអ្នកដែលមានវ័យចាស់ ដូចជាយាយតា ឳពុកម្តាយ៖ $១០០-$៣០០
- អ្នកដែលមានអាយុប្អូន (ពិសេសអ្នកដែលកំពុងស្ថិតក្នុងវ័យសិក្សា)៖ $២០
- ក្មេងៗ ដែលជាកូនឬចៅ ៖ $១០-$៣០
- និយោជិក៖ $២០-$២០០ (ត្រូវតែប្រគល់អោយមុនពិធីបុណ្យចូលឆ្នាំឈានចូលមកដល់)
- ចំពោះក្មេងដ៏ទៃដែលមិនជាគ្រួសារ៖ $៥-$១០
ចំនួនទឹកលុយគឺជាក្តីសង្ឃឹមថានឹងទទួលបានសេចក្តីសុខសប្បាយ តែយ៉ាងណាចៀសវាងបើកអាំងប៉ាវមើល បន្ទាប់ពីទទួលបាន។ មួយវិញទៀត ការអោយអាំងប៉ាវនេះគឺជាការចែករំលែកលាភសំណាងទៅកាន់អ្នកដែលទទួល ដូច្នេះអ្នកដែលមានបំណងចែកចាយអាំងប៉ាវទៅមនុស្សដែលនៅជុំវិញខ្លួនគេនោះ គួរគប្បីរៀបចំអោយហើយមុនពេលដែលស្នូរជួងនៃពិធីបុណ្យចូលឆ្នាំចិនត្រូវបានបន្លឺឡើង ៕