• យល់ដឹង៖ តើ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ចិន ប្រារព្ធ​ឡើង​នៅពេលណា​?

    ភ្នំពេញ ៖ ការប្រារឰពិធី​បុណ្យចូលឆ្នាំ​ថ្មី​ចិន ត្រូវបាន​កំណត់​ទៅតាម​ចន្ទគតិ​ចិន ជាហេតុ​ធ្វើឱ្យ​កាលបរិច្ឆេទ​ប្រែប្រួល ជា​រៀងរាល់ឆ្នាំ នៅក្នុង​ប្រតិទិន​សុរិយគតិ​។ នៅក្នុង​ប្រតិទិន​សុរិយគតិ កាលបរិច្ឆេទ​នៃ​ការប្រារឰពិធី​ចូលឆ្នាំ​ចិន មាន​បម្រែបម្រួល​ជា​រៀងរាល់ឆ្នាំ ពោលគឺ​ចន្លោះ ថ្ងៃទី​២១ ខែមករា ដល់​ថ្ងៃ ទី​២០ ខែកុម្ភៈ​។ ជាទូទៅ ពិធីបុណ្យ​នេះ​បានចាប់ផ្ដើម​ធ្វើឡើង នៅ​ចំ​ថ្ងៃ​ដែល​ព្រះ​ចន្ទ​ថ្មី បានចាប់ផ្ដើម​រះ​បំភ្លឺ​លោកិយ​។​

    ​ពិធី​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន ត្រូវបាន​ប្រារឰធ្វើឡើង​នៅតាម​តំបន់​នានា ដែលមាន​ប្រជាជន​ចិន​រស់នៅ​យ៉ាងច្រើន​កុះករ​។ គេ​ចាត់ ទុក​ពិធីបុណ្យ​នេះ​ជា​ពិធីបុណ្យ​ដ៏​សំខាន់​មួយ សម្រាប់​ជនជាតិ​ចិន និង​ជនជាតិ​ដទៃទៀត ដែល​ឥទ្ធិពល​វប្បធម៌​ចិន​បាន​ជះ​សាយ ភាយ​ទៅដល់​ដូចជា ប្រទេស​វៀតណាម កូរ៉េ ម៉ុង​ហ្គោល នេ​ប៉ាល់ ប៊ូ​តង់ ជាដើម​។​

    មនុស្សម្នា​ទាំងឡាយ ត្រូវ​ស្លៀកពាក់​ថ្មីៗ ដើម្បី​រង់ចាំ​ស្វាគមន៍​ឆ្នាំ​ថ្មី​ចូលមក​ដល់​។ ជាទូទៅ​ពណ៌​ក្រហម​ត្រូវបាន​គេ​ប្រើប្រាស់ ដើម្បី​តុបតែង​លម្អ​។ មនុស្ស​ចាស់ៗ​បានធ្វើ អាំង​ប៉ាវ​ពណ៌​ក្រហម មួយកញ្ចប់​ផ្ដល់​ទៅ​ក្មេងៗ ឬ​អ្នក​ដែលមាន​អាយុ​តិចជាង​។

    ​គួរ​បញ្ជាក់ថា​៖ នៅ​ប្រទេស​ចិន​ភាគ​ខាងជើង ប្រជាជនមាន​ទម្លាប់​ជា​ប្រ​ណៃ​ណី​គឺ​ធ្វើ (​នំដុត​) ទុក​សម្រាប់​បរិភោគ​នៅ​ពាក់កណ្ដាល​រាត្រី (​នំដុត​) គឺជា​និមិត្តរូប​បង្ហាញ​នូវ [​ទ្រព្យសម្បត្តិ​] ពីព្រោះ​ទម្ងន់​នំដុត​មាន​លក្ខណៈ​ដូច​ទៅនឹង (​មាស​តម្លឹង​) របស់​ចិន​យ៉ង​ដូច្នោះ​ដែរ​។

    ​ជាក់ស្ដែង​ក្រុមការងារ​CEN​យើង​បាន​ចុះ​ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​អ្នក​មីង​ម្នាក់ ដែលជា​អ្នកលក់​នំដុត សម្រាប់​សែន​ពេល​ចូលឆ្នាំ​ចិន នៅ​ផ្សារ​ចាស់​ផ្លូវ​១១០ កែង​១៣ បាន​ប្រាប់​ឲ្យ​ដឹងថា នំដុត​គាត់​លក់​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ ក្នុង​រដូវចូលឆ្នាំ​ចិន ព្រោះ​បងប្អូន​ដែល​ជាប់​ខ្សែស្រឡាយ​ចិន គាត់​និយម​ទិញ​នំដុត​យកទៅ​សែន ហើយ​នំ​របស់គាត់​តម្លៃ​តាម​ធំ​តូច​ចាប់ពី​៥០០០​រៀល​ដល់​10$ ។

    ​អ្នក​មីង​លក់​នំដុត​បាន​បន្ថែមទៀតថា មាន​ភ្ញៀវ​មក​ទិញ​ច្រើន​ដាច់​ខ្លាំង​គួរសម តែបើ​ព្រៀប​នឹង​ឆ្នាំមុន លក់ដាច់​ចាញ់​ឆ្នាំមុន ពី​២០​ទៅ​៣០​ភាគរយ បើ​ព្រៀបធៀប​នឹង​ឆ្នាំ​២០២០៕ រក្សា​សិទ្ធ​ដោយ​៖​សារឿន

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ