• បុរស​ជនជាតិ​ចិន​ម្នាក់ ​ស្រវឹង​បើករថយន្ត​ ពាក់​ផ្លាកលេខ ខេមរភូមិន្ទ ឆ្លងផ្លូវ​ជ្រុល​ទៅបុក​រថយន្ត LexusRX400h ពីក្រោយ​បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​

    ភ្នំពេញ ៖ ជនជាតិ​ចិន​ម្នាក់ បើករថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ពាក់​ផ្លាកលេខ​ខេមរភូមិន្ទ ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​រថយន្ត LexusRX400h មួយគ្រឿង​ទៀត ពាក់​ផ្លាកលេខ​ខេមរភូមិន្ទ​ដូចគ្នា បណ្ដាល​ឲ្យ​រង​ការខូចខាត​ផ្នែក​ខាងក្រោយ​យ៉ាងដំណំ​។ សំណាងល្អ មិនមាន​អ្នករងរបួស​នោះទេ រង​ការខូចខាត​តែ​រថយន្ត​ទាំងសងខាង​។​

    ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ប្រ​ហ​ស្ប​តិ៍​ទី​៤ ខែ​កម្ភៈ ឆ្នាំ​២០២១ ​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ចំណុច​ជិត​ផ្សារ​ជម្ពូ​វន្ត ក្នុង​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

    ​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់ ទំនងជា​ស្រវឹងស្រា​ជោក បើករថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​ខេមរភូមិន្ទ 01 2.3236 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ចំណុចកើតហេតុ ប្រុង​បត់​ឆ្វេង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​វិញ បាន​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត LexusRX400h ពណ៌​ត្រីអ៊ី​ពាក់​ផ្លាកលេខ​ខេមរភូមិន្ទ 2 2.3538 បើក​ដោយ​បុរស​ម្នាក់ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ក្នុងទិសដៅ​ពី​លិចទៅ​កើត ចំ​ផ្នែក​ខាងក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​ដាច់​កាង​ធ្លាក់​ដល់​ដី​រង​ការខូចខាត ។​

    ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​នស​ហ​ការណ ជាមួយ​ជំនាញ​ចរាចរណ៍ ចុះទៅ​ដល់​រួច​ពិនិត្យ​ដោយ​ឃើញថា មិនមាន​គ្រោះថ្នាក់​ដល់​មនុស្ស និង​ទ្រព្យសម្បត្តិ​រដ្ឋ​ក៏​ឲ្យ​ភាគី​ទាំងសងខាង​សម្របសម្រួល​គ្នា ចុងក្រោយ​ខាង​រថយន្ត​បង្ក បើកបរ​ដោយ​ជនជាតិ​ចិន ព្រម​សង​ជា​សំណង​៤០០$​បញ្ចប់រឿង នៅ​កន្លែងកើតហេតុ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ