• Apple បោះទុន ៣.៦ពាន់លានដុល្លារ សហការជាមួយ KIA ដើម្បីផលិតរថយន្តអគ្គិសនី

    (សេអ៊ូល)៖ របាយការណ៍ថ្មីមួយបានបង្ហាញថា ក្រុមហ៊ុន Apple និងក្រុមហ៊ុនផលិតរថយន្ត Kia ឈានជិតដល់ចុះហត្ថលេខាងលើ កិច្ចព្រមព្រៀងផលិតរថយន្តអគ្គិសនីរបស់ Apple ជាមួយនឹងទឹកប្រាក់ទំហំ ៣.៦ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១។

    ប្រភពដែលជិតស្និទ្ធបានបង្ហើបឱ្យដឹងថា ក្រុមហ៊ុន Apple បានបោះទុន ៣.៦ពាន់លានដុល្លារ វិនិយោគទៅលើក្រុមហ៊ុនផលិតរថយន្ត Kia ដើម្បីបង្កើតសង្វាក់ផលិតកម្ម ផលិតរថយន្តអគ្គិសនីរបស់ខ្លួន ដែលកន្លងមក Apple បានប្រកាសជាផ្លូវការថា នឹងចាប់ផ្ដើមសង្វាក់ ផលិតកម្ម នៅឆ្នាំ២០២៤។

    សារព័ត៌មានខាងលើបានចេញផ្សាយថា ក្រុមហ៊ុន Apple បានជ្រើសរើសយក Kia ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផលិតរថយន្តដ៏ធំ Hyundai ព្រោះតែ ក្រុមហ៊ុននេះមាន រោងចក្រផលិតរថយន្តស្រាបនៅក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក ដែលផ្ដល់ភាពងាយស្រួល ក្នុង ការ ផលិត ដឹកជញ្ជូន និងសាកល្បង។

    នៅក្នុងនោះផងដែរ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍មកថា បានរៀបចំគម្រោងសម្រាប់ផលិតរថយន្តអគ្គិសនីរបស់ខ្លួនឱ្យបាន១០០០០០គ្រឿង ក្នុងមួយឆ្នាំ និងពង្រីកបន្ថែមរហូតដល់ ៤០០០០០គ្រឿងនៅឆ្នាំបន្តបន្ទាប់។

    គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ ក្រុមហ៊ុន Hyundai បានបង្ហាញក្ដីព្រួយបារម្ភ និងហានិភ័យ ចំពោះការទទួលយកគម្រោងផលិតរថយន្តអគ្គិសនីរបស់ Apple ទាំងដែល មិនទាន់បានបង្ហាញនូវកិច្ចព្រមព្រៀងជាផ្លូវការ ខណៈដែលអ្នកឃ្លាំងមើលបាននិយាយថា ដោយសារតែខ្លាចមានបញ្ហា និងប៉ះដល់កេរ្តិ៍ឈ្មោះ ទើប Hyundai ប្ដូរឱ្យ Apple សហការជាមួយនឹង Kia វិញ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ