• Neymar ចង់បន្តលេងនៅ PSG ហើយរំពឹងថា មិត្តរួមក្រុម Mbappe នឹងបន្តលេងនៅទីនេះដូចគ្នា

    (ប៉ារីស)៖ ខ្សែប្រយុទ្ធក្លិបបាល់ទាត់ Paris St Germain កីឡាករ Neymar បានលើកឡើងថា រូបគេចង់បន្តលេងនៅក្លិប ដែលស្ថិតក្នុងក្របខណ្ឌ Ligue 1 នេះ ហើយក៏រំពឹងថា មិត្តរួមក្រុម Kylian Mbappe នឹងបន្តលេងនៅទឹកដី Parc des Princes ដូចគ្នាដែរ. នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១។

    Neymar បានផ្លាស់មកលេងនៅក្លិបថ្មី PSG បន្ទាប់ពីចាកចេញពី FC Barcelona ក្នុងឆ្នាំ២០១៧ ជាមួយនឹងតម្លៃឯតទគ្គកម្មពិភពលោក រហូតដល់២២២លានអឺរ៉ូ (២៦៩.២៦លានដុល្លារ) ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ ជាញឹកញាប់បានចេញផ្សាយថា កីឡាករវ័យ២៨ឆ្នាំរូបនេះ ចង់វិលត្រឡប់ទៅកាន់ទឹកដី Camp Nou វិញ។

    ចំណែកឯកខ្សែប្រយុទ្ធបារាំង Mbappe វិញ នៅសល់កិច្ចសន្យារយៈពេល១៨ខែទៀតជាមួយក្រុមអ្នកមាន PSG ហើយអ្នកចាត់ការទូទៅថ្មី លោក Mauricio Pochettino បានរាយការណ៍ថា ខ្សែប្រយុទ្ធជនជាតិបារាំងរូបនេះ អាចនឹងផ្លាស់ទៅកាន់ក្លិប Real Madrid នៅពេលណាមួយ ប្រសិនបើត្រូវថ្លៃ។

    គួរបញ្ជាក់ផងថា PSG កំពុងឈរនៅលំដាប់ទី៣ ក្នុងលីគ Ligue 1 ដោយមាន ៣ពិន្ទុពីក្រោយក្រុមកំពូលតារាង Lille ដែលមាន ៤៨ពិន្ទុ គិតត្រឹម ២២សប្តាហ៍មកនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ