• ក្រុមហ៊ុន ង៉ែត សុ​ម៉ាលី រង​ការចោទប្រកាន់​លួច​កាយ​ដី​ចំណីផ្លូវ​និង​ដី​ចំណី​អូរ ស្រុក​រលាប្អៀរ​

    ភ្នំពេញៈ ក្រុមហ៊ុន ង៉ែត សុ​ម៉ាលី ដែល​រកស៊ី​កាយ​អាច​ម៌​ដី​លក់បាន​រង​ការចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ថា បាន​កាយ​ដី​ចំណី​ផ្លូវលំ និង​ដី​ចំណី​អូរ ស្ថិតនៅ​ក្នុងភូមិ​ទឹកល្អក់ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង យកទៅ​ទៅ​ចាក់​បំពេញ​ដី​ទីតាំង​ក្រុមហ៊ុន WCC សម្រាប់​ពុះ​ឡូត៍​លក់ ដោយ​មិនមាន​ការទប់ស្កាត់​ពី​សមត្ថកិច្ច​នោះទេ​។ ប៉ុន្តែ​ភាគី​ក្រុមហ៊ុន​បាន​បដិសេធថា មិន​ពាក់ព័ន្ធ​រឿង​កាយ​ដី​នេះ​ទេ ព្រោះ​ក្រុមហ៊ុន​ជា​អ្នកទិញ​អាច​ម៌​ដី​ពី​ក្រុមហ៊ុន ង៉ែត សុ​ម៉ាលី តែប៉ុណ្ណោះ​។​

    ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ទឹកល្អក់​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន ង៉ែត សុ​ម៉ាលី (​នៅ​ផ្សារ​ព្រៃ​ខ្មែរ​) បាន​កាយ​បក​ដីស្រែ​យ៉ាងជ្រៅ​យក​អាចម៍ដី​ទៅ​លក់​ចាក់​បំពេញ​លើ​ទីតាំង​ដី​ពំ​ឡូត៍​របស់​ក្រុមហ៊ុន WCC នៅក្នុង​ភូមិ​ទឹកល្អក់ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។

    ​លោក​ជ័យ ម៉ូត ជំទប់​ទី ១ ឃុំ​ទឹក​ហូត បាន​ឲ្យ​ដឹងថា លោក​ទើបតែ​ដឹង​រឿងនេះ ពី​លោក​សេង​វិចិត្រ អភិបាលរង​ស្រុក​រលាប្អៀ ហើយ​លោក​នឹង​ចុះទៅពិនិត្យ​នៅ​ទីនោះ​ដើម្បី​ចំណាត់ការ​តាមច្បាប់​។​ លោក យង់ សៅ​វុទ្ធី អភិបាលស្រុក​រលាប្អៀរ បាន​ថ្លែងថា លោក​ពុំ​បានដឹង​រឿងនេះ​ទេ តែ​លោក​នឹង​ឱ្យ​លោក​អភិបាលរង​ស្រុក​ទទួល​កិច្ចការងារ​នេះ និង​លោក​មេឃុំ​ទឹក​ហូត​ចុះទៅ​ទៀត​មើល ដើម្បី​ចា​ត​វិធានការ​តាមផ្លូវ​ច្បាប់​។​

    ចំណែក​លោក វ៉ែន មិ អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុមហ៊ុន WCC បាន​ថ្លែងប្រាប់ CEN ថា ក្រុមហ៊ុន​ជា​អ្នកទិញ​អាច​ម៌​ដី​ពី​ក្រុមហ៊ុន ង៉ែត សុ​ម៉ាលី ហើយ​មិន​ពាក់ព័ន្ធ​ក្នុង​រឿង​កាយ​ដី​នេះ​ទេ​។ ហើយ​ក្រុមហ៊ុន​មិនបាន​យក​គ​ញ​រឿង​ចក្រ​ទៅ​កាយ​ដី​ទេ​។
    លោក វ៉ែន មិ បាន​បញ្ជាក់ថា “​ក្រុមហ៊ុន WCC ទិញ​អាច​ម៌​ដី​ពី​ក្រុមហ៊ុន ង៉ែត សុ​ម៉ាលី អត់​មានអី​ត្រូវ​ពាក់ព័ន្ធ​ជាមួយ​ខាង​ក្រុមហ៊ុន​ខ្ញុំ​ទេ​”​។​

    ទាក់ទង​ក្រុមហ៊ុន ង៉ែត សុ​ម៉ាលី មិនអាច​សុំ​ការទំនាក់ទំនង​បានទេ ពាក់ព័ន្ធ​ការចោទប្រកាន់​ខាងលើនេះ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ