Made in Siem Reap Fair ឬពិព័រណ៍ផលិតផលសៀមរាបជាពិព័រណ៍ដែលបង្ហាញអំពីស្នាដៃសិប្បករ និងវិចិត្រករនៃក្នុងខេត្តសៀមរាប ដែលនឹងរៀបចំឡើងនៅរាជធានីភ្នំពេញរយៈពេលពីរថ្ងៃគឺនៅថ្ងៃទី ៣០ និង ៣១ ខែមករាខាងមុខនេះ។
ក្នុងកម្មវិធីពិព័រណ៍នេះនឹងមានការចូលរួមពី Wat Chocolate ជាក្រុមហ៊ុនដែលផលិតស្កសូកូឡាដ៏ឈ្ងុយឆ្ងាញ់ជាងគេបំផុតនៅកម្ពុជា ជាមួយនឹងរសជាតិប្លែកមាត់ ដែលបានជួយលើកមុខមាត់កម្ពុជា ឱ្យក្លាយជាប្រទេសដែលអាចផលិតស្ករសូកូឡាកម្រិតអន្តរជាតិបាន។
ក្រុមហ៊ុន Wat Chocolate ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ ២០១៩ ដោយវិនិយោគិនមួយក្រុមដែលមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នា និងសុទ្ធសឹងតែជាអ្នកដែលមានចំណង់ចំណូលចិត្តខ្ពស់ជាមួយនឹងសូកូឡា។
ដំណើរការទាំងមូលនៃការទាញយកគ្រាប់កាកាវ សម្រិតសម្បកគ្រាប់ កិនឱ្យម៉ដ្ឋ លាយគ្រឿងផ្សំបញ្ចូលគ្នា និងចាក់បញ្ចូលទៅក្នុងពុម្ព គឺត្រូវបានប្រព្រឹត្តទៅនៅនឹងកន្លែងផលិតផ្ទាល់ក្នុងខេត្តសៀមរាបតែម្តង។ ផលិតផលសម្រេច នឹងត្រូវរុំដោយដៃ មុននឹងយកទៅដាក់បញ្ចូលក្នុងប្រអប់ សម្រាប់ចែកចាយទៅកាន់ទីផ្សារ។ ស្ករសូកូឡានេះ ក៏ត្រូវបានផលិតជាពិសេសសម្រាប់អ្នកបរិភោគអាហារបួស និងមិនមានការលាយផ្សំជាមួយជាតិស្អិតនោះឡើយ។
ក្រុមហ៊ុន Wat Chocolate ក៏បានបង្កើតកាកាវខ្មែរដំបូងគេ នៅឯកសិដ្ឋានរបស់ពួកគេផងដែរ ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសទី ៦៧ ក្នុងពិភពលោក ដែលអាចផលិតគ្រឿងផ្សំចាំបាច់របស់សូកូឡាបាន។ កាកាវខ្មែរនេះ មានរសជាតិគ្រាប់ធញ្ញជាតិឈ្ងុយឆ្ងាញ់ និងក្លិនកាកាវពិតប្រាកដ ហើយគ្រឿងផ្សំទាំងអស់ ដែលប្រើប្រាស់សម្រាប់ផលិតស្ករសូកូឡានេះ គឺត្រូវបានផ្គត់ផ្គង់ដោយផ្ទាល់នៅក្នុងប្រទេសកម្ពុជាតែម្តង។
Wat Chocolate មានផ្តល់ជូននូវស្ករសូកូឡាជាច្រើនប្រភេទ ដោយក្នុងនោះរួមមានទាំង ស្ករសូកូឡាបន្ទះខ្មៅទាំង ៩ ប្រភេទ (មានបរិមាណជាតិកាកាវខុសៗគ្នាចាប់ពី ៦៥% ដល់ ៨៥%) និងមានផ្សំជាមួយរសជាតិដូចជា ទឹកដោះគោ គ្រាប់ស្វាយចន្ទី ម្ទេសអាចម៍សត្វ និងម្រេចប្រៃជាដើម។ ហើយក្នុងនោះ ក្រុមហ៊ុនក៏មានផ្តល់ជូននូវសូកូឡាដប ដែលមានឈ្មោះថា “watella” (រសជាតិកាកាវនិងគ្រាប់ធញ្ញជាតិ ឬគ្រាប់អាល់ម៉ុននិងកៅឡាក់) ផលិតឡើងពីម្សៅសូកូឡាសរីរាង្គសុទ្ធ ១០០% ប្រេងបន្លែ ស្ករ និងគ្រាប់ធញ្ញជាតិផ្សេងៗជាច្រើនទៀត។
អតិថិជនដែលមានចំណាប់អារម្មណ៍ អាចស្វែងផលិតផលសូកូឡារបស់ Wat Chocolate បាន នៅឯពិធីតាំងពិព័រណ៍ផលិតផលខេត្តសៀមរាប ដោយក្នុងនោះក្រុមហ៊ុន ក៏មានផ្តល់ជូននូវប្រភេទកាកាវជាកំទេចក្នុងកញ្ចប់ ប័រ ម្សៅ និងតែរសជាតិសូកូឡាផងដែរ។ លោកអ្នក ប្រហែលនឹងអាចភ្ញាក់ផ្អើលជាមួយនឹងរសជាតិនំសូកូឡាបន្ទះសំប៉ែត សូកូឡាដុំមូល សូកូឡាក្បាលសំប៉ែត និងសូកូឡារសជាតិក្រូច ដ៏ឆ្ងាញ់ជាប់មាត់ទៀតផង។
សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងពិធីតាំងពិព័រណ៍ផលិតផលខេត្តសៀមរាបនៅភ្នំពេញ អាចចូលទៅកាន់ទំព័រ Facebook ឈ្មោះ “Made in Siem Reap Fair”៕