• តារាសម្តែងស្រីរបស់កូរ៉េ Song Yu Jung ស្លាប់ក្នុងវ័យ២៦ឆ្នាំ សង្ស័យថា «ជាការធ្វើអត្តឃាត»

    (កូរ៉េ)៖ តារាសម្តែងស្រីរបស់កូរ៉េខាងត្បូង Song Yu Jung បានទទួលមរណតភាពក្នុងវ័យ២៦ឆ្នាំ ខណៈការទទួលមរណភាពរបស់តារាសម្តែងស្រីរូបនេះ ត្រូវបានគេចាត់ទុកថា ជាតារាស្រីរបស់កូរ៉េម្នាក់ទៀតហើយ បានស្លាប់ក្រោមការសង្ស័យថា បានធ្វើអត្ថឃាតខ្លួនឯង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Soompi នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។

    បើតាមប្រភពពីក្រុមការងាររបស់ Song Yu Jung ផ្ទាល់បានឲ្យដឹងនៅថ្ងៃទី២៥ ខែមករា នេះថា នាងបានទទួលមរណភាពនៅថ្ងៃទី២៣ ខែមករាកន្លងទៅនេះ។ តែយ៉ាងណាក្រុមការងាររបស់ Song Yu Jung មិនទាន់បានបញ្ជាក់ពីមូលហេតុលំអិត នៃការស្លាប់របស់នាងឡើយ ខណៈសារព័ត៌មានកូរ៉េ allkpop បានចុះផ្សាយថា Song Yu Jung បានធ្វើអត្តឃាតខ្លួនឯង។

    គួរជម្រាបថា តារាសម្តែងស្រី Song Yu Jung បានប្រឡូកក្នុងវិស័យសិល្បៈដំបូង តាមរយៈការធ្វើជាតារាបង្ហាញម៉ូតគ្រឿងសំអាង ក្រោយមកក៏បានចាប់ផ្តើមអាជីពសម្តែង ក្នុងរឿង «Golden Rainboq» របស់ទូរទស្សន៍ MBC នៅក្នុងឆ្នាំ២០១៣ ហើយក៏បានបង្ហាញវត្តមានក្នុងខ្សែភាពយន្តកូរ៉េល្បីៗ បន្តបន្ទាប់ទៀតផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ