• លោក Elon Musk នឹងផ្តល់រង្វាន់ ១០០លានដុល្លារ សម្រាប់បច្ចេកវិទ្យាដែល «ល្អបំផុត» ក្នុងការចាប់យកការបំភាយកាបូនឌីអុកស៊ីត

    (អាមេរិក)៖ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla និងកំពូលមហាសេដ្ឋីលំដាប់ពិភពលោក បានសន្យាផ្ដល់រង្វាន់១០០លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាដែល «ល្អបំផុត» ដើម្បីចាប់យកការបំភាយកាបូនឌីអុកស៊ីត។ នេះបើយោងតាម ការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។

    លោក Musk បានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter ថា «ខ្ញុំបរិច្ចាគ ១០០លានដុល្លារអាមេរិក សម្រាប់បច្ចេកវិទ្យាណា ដែលល្អបំផុតក្នុងការចាប់យកកាបូន»។ ហើយលោកក៏បានបង្ហោះសារមួយឃ្លាទៀតថា «ព័ត៌មានលម្អិតនៅសប្តាហ៍ក្រោយ»។ ដូច្នេះមានន័យ ថាកំពូលមហាសេដ្ឋីរូបនេះនឹងប្រកាសពីគោលជំហរ និងគោលបំណងនៃសកម្មភាពចូលរួមកាត់បន្ថយការបំភាយកាបូនពីខ្យល់ នៅក្នុងពេលឆាប់ៗនេះ។

    ពាក់ព័ន្ធនឹងការបង្ហោះសារនេះ ត្រូវបានក្រុមអ្នកឃ្លាំមើលលើកឡើងថា លោក Musk ប្រហែលជាអាចបង្កើតអង្គភាពថ្មីមួយដែលចូលរួម និងទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ ព្រោះថាបើតាមការបញ្ជាក់ពី Tesla និង SpaceX គឺក្រុមហ៊ុនទាំងពីរមិនបានពាក់ព័ន្ធនឹង រឿងនេះទេ។

    គួរបញ្ជាក់ផងដែរថា ការចាប់យកការបំភាយកំដៅផែនដី កំពុងក្លាយជាផ្នែកមួយដ៏សំខាន់នៃការផែនការ ដើម្បីរក្សាការបម្រែបម្រួលអាកាស ដែលបច្ចុប្បន្នពិភពលោកទាំងមូលកំពុងតែយកចិត្តទុកដាក់ខ្លាំងបំផុត ប៉ុន្តែបច្ចុប្បន្ននេះនៅមិនទាន់មានបច្ចេកវិទ្យាណាល្អបំផុត ក្នុងការចាប់យកការបំភាយកំដៅផែនដី ឬការបំភាយកាបូនឌីអុកស៊ីតនោះទេ ខណៈដែលផែនការធំៗជាច្រើនគឺផ្ដោតលើការកាត់បន្ថយ ការបំភាយជាជាងការយកកាបូនចេញពីក្នុងខ្យល់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ