• សម្តេចតេជោ អោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើជំរឿនអ្នកដែលចង់ចាក់ វ៉ាក់សាំងកូវីដ-១៩ ដែលគ្រោងមកដល់ក្នុងពេលឆាប់ៗនេះ

    ថ្លែងនៅក្នុងពិធីសម្ពោធអោយប្រើប្រាស់អគារទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើជំរឿនអ្នកដែលចង់ចាក់វ៉ាក់សាំងកូវីដ-១៩ ខណៈដែលជំនួយវ៉ាក់សាំងនេះនៅមានកំណត់នៅឡើយ។

    សម្តេចតេជោ បានបញ្ជាក់ផងដែរថា សម្តេចនឹងទៅទទួលវ៉ាក់សាំងដោយផ្ទាល់នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ពេលដែលវ៉ាក់សាំងមកដល់ ព្រោះវាជាទំនិញយុទ្ធសាស្ត្រ។ គួរបញ្ជាក់ផងដែរថា បើតាម​គម្រោង​ COVAX នឹង​ផ្ដល់​វ៉ាក់សាំង​មក​កម្ពុជា ស្មើនឹង២០ភាគរយនៃចំនួនប្រជាជនយើង ប៉ុន្តែជំហាន​ដំបូង នៅ​ខែមិថុនា អាចផ្តល់ប្រមាណ​៣​ភាគរយប៉ុណ្ណោះ៕

     

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ