• លោក ដូណាល់ ត្រាំ បានទុកលិខិតមួយនៅក្នុងការិយាល័យប្រធានាធិបតី សម្រាប់ជូនលោក ចូ បៃដិន

    (វ៉ាស៊ីនតោន)៖ មន្ត្រីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ម្នាក់បាននិយាយថា ប្រធានាធិបតីដូណាល់ ត្រាំ ពិតជាបានបន្សល់ទុកលិខិតមួយ សម្រាប់ជូនអ្នកស្នងតំណែងរបស់លោក គឺលោក ចូ បៃដិននៅក្នុងការិយាល័យប្រធានាធិបតី ដោយអនុវត្តយ៉ាងហោចណាស់ នូវប្រពៃណីមួយនៃការផ្លាស់ប្តូរអំណាចដោយសន្តិវិធី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Washington Post នៅយប់ថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១។

    ប៉ុន្តែទោះជាយ៉ាងណា ភ្លាមៗនេះ គេមិនទាន់ដឹងច្បាស់ថា តើលោកប្រធានាធិបតីផុតអាណត្តិរូបនេះ បានសរសេរអ្វីខ្លះសម្រាប់លោកចូ បៃដិន ឡើយ។

    គួរបញ្ជាក់ថា ប្រធានាធិបតីផុតអាណត្តិ លោក ដូណាល់ ត្រាំ បានចាកចេញពីសេតវិមាន នៅវេលាម៉ោង ៨៖២០នាទីព្រឹកថ្ងៃពុធ ទី២០ ខែមករា (ម៉ោងនៅវ៉ាស៊ីនតោន) ដោយ មិននៅជួបធ្វើគារកិច្ច និងចូលរួមក្នុងកម្មវិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មី លោក ចូ បៃដិន ដូចតាមទម្លាប់អាមេរិកឡើយ។ លោកគឺជាប្រធានាធិបតីទី១ ដែលអើពើនឹងពិធីស្បថចូលកាន់តំណែងរបស់អ្នកស្នងតំណែង ចាប់តាំងពីឆ្នាំ១៨៦៩៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ