• ទីបំផុត! លោក ចូ បៃដិន ស្បថចូលកាន់តំណែងជាប្រធានាធិបតីទី ៤៦ នៃសហរដ្ឋអាមេរិកជាផ្លូវការ! (មានវីដេអូ)

    (វ៉ាស៊ីនតោន)៖ នៅទីបំផុតលោក ចូ បៃដិន បានស្បថចូលកាន់តំណែង ជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិកជាផ្លូវការហើយ នៅវេលាថ្ងៃត្រង់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន) ត្រូវនឹងយប់ថ្ងៃពុធដដែល (ពេលវេលានៅភ្នំពេញ) ខណៈលោកស្រី កាម៉ាឡា ហារីស ក៏បានស្បថចូលកាន់តំណែង ជាអនុប្រធានាធិបតីរួចរាល់ផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN។

    ពិធីស្បថចូលកាន់តំណែងប្រធានាធិបតីអាមេរិកទី ៤៦ គឺមានលក្ខណៈពិសេស ខុសប្លែកពីអាណត្តិមុនៗ ដ្បិតថាកម្មវិធីនៅថ្ងៃនេះបានប្រព្រឹត្តទៅ ក្រោមវិធានការសន្តិសុខដ៏តឹងរ៉ឺងជាប្រវត្តិសាស្ត្រ និងគ្មានមហាជនត្រូវបានអនុញ្ញាតឲ្យចូលរួមឡើយ។

    ពេលនេះលោក ចូ បៃដិន បានក្លាយជាប្រធានាធិបតីអាមេរិក មានវ័យចំណាស់បំផុតក្នុងប្រវត្តិសាស្ត្រ (៧៨ឆ្នាំ) ខណៈលោកស្រី កាម៉ាឡា ហារីស ក្លាយជាអនុប្រធានាធិបតីជាស្ត្រីដំបូង និងជាជនជាតិដើមអាស៊ីខាងត្បូង-ស្បែកខ្មៅដំបូងផងដែរ ដែលឡើងកាន់តំណែងជាអនុប្រធានាធិបតីអាមេរិក នៅក្នុងប្រវត្តិសាស្ត្រដូចគ្នា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ