• លោក Jack Ma បង្ហាញខ្លួនជាលើកដំបូង តាមរយៈវីដេអូ Conference

    (បរទេស)៖ កំពូលមហាសេដ្ឋីចិនលោក ជែក ម៉ា (Jack Ma) បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងវីដេអូខុនហ្វ្រិន (Video Conference) ជាមួយក្រុមគ្រូបង្រៀននៅតាមជនបទ បន្ទាប់ពីលោកត្រូវបានគេមើលឃើញថា បានបាត់ខ្លួនក្រោយការស៊ើបអង្កេត ដោយអាជ្ញាធរចិនទៅលើក្រុមហ៊ុនរបស់លោក។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយសារព័ត៌មាន Blooberg នាព្រឹកថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១។

    វីដេអូមានរយៈពេលតែ ៣៦វិនាទីត្រូវបានបង្ហោះដោយគណនី Twitter ឈ្មោះ Qingqing_Chen ត្រូវបានបង្ហោះកាលពីវេលាម៉ោង ១១៖១០នាទីព្រឹកថ្ងៃពុធនេះតែម្តង (ម៉ោងនៅចិន) ដោយវាបង្ហាញអំពីការថ្លែងរបស់លោក Jack Ma ទៅកាន់គ្រូបង្រៀននៅជនបទ តាមរយៈ Video Conference ខណៈកំពូលមហាសេដ្ឋីចិនរូបនេះ ក៏ធ្លាប់ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសផងដែរ។

    លោក Jack Ma បាននិយាយថា ជាធម្មតាលោកតែងតែចុះទៅដោយផ្ទាល់ ដើម្បីជួបជាមួយក្រុមគ្រូបង្រៀន នៅតាមតំបន់ជនបទនៅក្នុងខេត្តដីកោះ ហៃណាន (Hainan) ភាគខាងត្បូងប្រទេសចិន ប៉ុន្តែដោយសារតែជំងឺរាតត្បាតសកល COVID-19 ទើបលោកសម្រេចចិត្ត បើកការសំណេះសំណាលនេះ តាមរយៈ Video Conference វិញ។

    គួរបញ្ជាក់ថា ការបង្ហាញមុខរបស់លោក Jack Ma នៅពេលនេះ គឺជាការបំបាត់នូវពាក្យចចាមអារ៉ាម ដែលត្រូវបានអូសបន្លាយ អស់ជាច្រើនសប្តាហ៍មកហើយ ពាក់ព័ន្ធនឹងការបាត់ខ្លួនរបស់លោក ពីក្រសែភ្នែកសាធារណជន ក្រោយពីអាជ្ញាធរចិនបានបើកការស៊ើបអង្កេត ទៅលើក្រុមហ៊ុន Ant Group Co.និង Alibaba Group Holding Ltd របស់លោក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ