• ព្យុះព្រិលទឹកកក នៅជប៉ុន បង្កឲ្យរថយន្តជាច្រើនគ្រឿងបុកបន្តកន្ទុយគ្នា

    (តូក្យូ)៖ ព្យុះទឹកកកដ៏ធំមួយ បានវាយប្រហារផ្លូវល្បឿនលឿន(highway ) នៅភាគខាងជើងនៃប្រទេសជប៉ុន ដែលបណ្តាលឲ្យរថយន្តជាង ១៣០ គ្រឿងបុកបន្តកន្ទុយគ្នា និងបង្កឲ្យមនុស្សម្នាក់ស្លាប់បាត់បង់ជីវិត និង ១០នាក់រងរបួស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅយប់ថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១។

    បើតាមអជ្ញាធរ បានឲ្យដឹងថា ព្យុះទឹកកកដ៏ធំនេះបានបក់បោកលើផ្លូវល្បឿនលឿនឈ្មោះថា Tohoku Expressway ស្ថិតក្នុងខេត្ត Miyagi នៅវេលាថ្ងៃត្រង់ នៅថ្ងៃអង្គារនេះ។ ក្រុមមន្រ្តីបាននិយាយថា មនុស្សប្រហែល ២០០ នាក់ បានជាប់គាំងនៅក្នុងគំនរព្រិលទឹកកក ខណៈអ្នកជួយសង្គ្រោះ កំពុងដុតដៃដុតជើង នៅកន្លែងកើតហេតុ។

    គួរបញ្ជាក់ថា នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ជប៉ុនបានរងការវាយប្រហារដោយព្យុះព្រិលយ៉ាងខ្លាំង ដោយផ្នែកខ្លះនៃប្រទេសនេះ មើលឃើញការធ្លាក់ព្រិលច្រើនទ្វេដងលើសពីធម្មតា។ កាលពីខែមុន ដោយសារតែព្រិលធ្លាក់ខ្លាំង បានធ្វើឲ្យយានយន្តជាង ១,០០០គ្រឿង ជាប់គាំងនៅតាមបណ្តោយផ្លូវល្បឿនលឿន Kanetsu Expressway អស់រយៈពេល ២ថ្ងៃ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ