• ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។

    ក្រសួងបានបញ្ជាក់ឲ្យដឹងថា ប្រទេសកម្ពុជា កំពុងទទួលរងឥទ្ធិពលជ្រលងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសានចុះខ្សោយ។ នៅថ្ងៃទី ២៣-២៦ ខែមករា ព្រះរាជាណាចក្រម្ពុជា នឹងទទួលឥទ្ធិពល ពីកម្រិតសម្ពាធទាបខ្សោយ។

    ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    ១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
    * សីតុណ្ហភាពអប្បបរមា មានពី ១៧-២២ °C
    * សីតុណ្ហភាពអតិបរមា មានពី ២៧-៣០ °C
    * នៅថ្ងៃទី ២៣-២៦ ខែមករា សីតុណ្ហភាពអប្បបរមាមានពី ២០-២៥°C និងអតិបរមាមានពី ៣០-៣៤ °C ។ នឹងអាចមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យម នៅតំបន់ទំនាបភាគខាងត្បូង ។

    ២៖ បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
    * សីតុណ្ហភាពអប្បបរមា មានពី ១៣-១៨ °C
    * សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C
    * នៅថ្ងៃទី ២៣-២៦ ខែមករា សីតុណ្ហភាពអប្បបរមា មានពី១៩-២១°C និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣២ °C ។ នឹងអាចមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យម នៅតំបន់ខ្ពង់រាបភាគខាងកើត ។

    ៣៖ តំបន់មាត់សមុទ្រ ៖
    * សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
    * សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
    * នៅថ្ងៃទី ២៣-២៦ ខែមករា នឹងអាចមានភ្លៀងផ្គរ រន្ទះពីខ្សោយទៅបង្គួរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ