• Lady Gaga និង Jennifer Lopez នឹងចូលរួមសម្តែង ក្នុងព្រឹត្តិការណ៍អបអរ ពិធីឡើងកាន់តំណែងរបស់ ចូ បៃដិន

    អាមេរិក)៖ តារាល្បីរបស់អាមេរិកពីររូបទៀត គឺ Lady Gaga និង Jennifer Lopez ត្រូវបានគេរាយការណ៍ថា នឹងឡើងសម្តែងជាពិសេស ក្នុងព្រឹត្តិការណ៍អបអរការឡើងកាន់តំណែង ជាប្រធានាធិបតីអាមេរិកថ្មី របស់លោក ចូ បៃដិន ដែលធ្វើឡើងនៅទីក្រុង Washington នាសប្តាហ៍ក្រោយនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។

    ក្នុងព្រឹត្តិការណ៍ពិសេសនោះ Lady Gaga នឹងចម្រៀងចម្រៀងជាតិ ខណៈ Lopez នឹងផ្តល់ជូននូវការសម្តែងតន្រ្តី។ តារាល្បីទាំងពីររូប នឹងរួមគ្នាសម្តែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ផ្ទាល់តែម្តង ជាថ្ងៃដែលប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិកចូលកាន់តំណែង។

    បន្ថែមបីនេះ ក៏នឹងមានការឡើងថ្លែងសុន្ទរកថា ពីសំណាក់ក្រុមពន្លត់អគ្គីភ័យមកពីរដ្ឋ Georgia, អតីតអ្នកតែងកំណាព្យ, បូជាចារ្យកាតូលិក, និងគ្រូគង្វាលមកពីទីក្រុង Wilmington ដែលជាស្រុកកំណើតរបស់លោក ចូ បៃដិន ផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ