ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានប្រកាសឲ្យបងប្អូន នៅក្នុងភូមិដំណាក់ត្រាច ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឲ្យមានការប្រុងប្រយ័ត្ន ករណីសត្វក្របីមួយក្បាលរត់ដេញវ័ធប្រជាពលរដ្ឋ ដោយផេកស្នងការខេត្តបានប្រកាសឲ្យដឹងថា៖
ដំណឹងគួរប្រុងប្រយ័ត្ន! នៅស្រុកភ្នំស្រួច ឃុំដំបូករូង មានករណីសត្វក្របីមួយក្បាលរត់ដេញវ័ធប្រជាពលរដ្ឋ នៅក្នុងភូមិដំណាក់ត្រាច វេលាម៉ោង០៦:៣០នាទីព្រឹក ថៃ្ងទី១៥ ខែមករា ឆ្នាំ២០២១ នេះ ។ តាមការបញ្ជាក់ពីម្ចាស់សត្វក្របីឈ្មោះ ផូ លាង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិដំណាក់ត្រាច ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានរៀបរាប់ប្រាប់ថា កាលពីថៃ្ងទី១០ ខែមករា ឆ្នាំ២០២១ គាត់បានទិញក្របីឈ្មោល០១ក្បាលពីខេត្ដកោះកុង ដេីម្បីយកមកចិញ្ចឹម ប៉ុន្ដែពេលដឹកមកដល់ផ្ទះបាន៤ថៃ្ងស្រាប់តែក្របីនេះ មានសភាពកាចសាហាវដេញជល់ដេញវ័ធគេឯង ប្រជាពលរដ្ឋក្នុងភូមិ ពិសេសគាត់ជាម្ចាស់ដែលបានដាក់ស្មៅអោយវា ក៏ត្រូវវាជល់ផងដែរ ។
បច្ចុប្បន្នក្របីមួយក្បាលនេះវាបានបោលចូលព្រៃខាងក្រោយភូមិ និងសំណូមពរដល់សមត្ថកិច្ចមេត្ដាជួយអន្ដរាគមន៍បន្ទាន់ ពិសេសជំនាញសត្វព្រៃជួយចាប់និងអាចឈានទៅសំលាប់ក្នុងករណីមិនអាចគ្រប់គ្រងបាន ព្រោះក្របីមួយក្បាលនេះអាចបង្កហានិភ័យដល់សុវត្ថិភាពប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលេី