Samsung បានប្រកាសចេញ Galaxy S21 Series ជាផ្លូវការហើយនៅក្នុងកម្មវិធី Galaxy Unpacked ដែលបានធ្វើឡើងមុននេះបន្តិច។ Galaxy S21 Series មាននាំមកនូវការឌីហ្សាញថ្មី និងមានការកែកុនលើមុខងារមួយចំនួនកាន់តែលេចធ្លោជាងមុនផងដែរ។ តទៅនេះជាការសង្ខេបអំពីលក្ខណៈសម្បត្តិខ្លះៗរបស់ Galaxy S21 Series ៖
១. Galaxy S21
- អេក្រង់ ៖ ទំហំ ៦,២អ៊ីញ ប្រភេទ Dynamic AMOLED 2X, Refresh Rate 120Hz, HDR10+, ពន្លឺ 1300 nits, អាចបង្ហាញរូបភាពកម្រិត ១០៨០ x ២៤០០ភីកសែល និងការពារដោយកញ្ចក់ Gorilla Glass Victus
- បន្ទះឈីប ៖ Qualcomm Snapdragon 888 ឬ Exynos 2100 ជាមួយ RAM ទំហំ 8GB
- អង្គផ្ទុក ៖ 128GB និង 256GB (មិនមានរន្ធដោតមេមូរីកាត)
- កាមេរ៉ាក្រោយ ៖ កាមេរ៉ាមេ 12MP Aperture f/1.8 មានមុខងារ Dual Pixel PDAF និង OIS, កាមេរ៉ា Telephoto ទំហំ 64MP មាន Aperture f/2.0, កាមេរ៉ា Ultrawide ទំហំ 12MP មាន Aperture f/2.2 អាចថតរូបទំហំ ១២០ដឺក្រេ
- កាមេរ៉ាមុខ ៖ ទំហំ 10MP មាន Aperture f2.2 ជាមួយមុខងារ Dual Pixel PDAF
- ថតវីដេអូ ៖ កាមេរ៉ាក្រោយអាចថតវីដេអូដល់កម្រិត 8K/30fps និងកាមេរ៉ាមុខថតបានកម្រិត 4K/30fps ឬ 4K/60fps
- ទ្រនាប់ស្កេនម្រាមដៃ ៖ មានលើអេក្រង់
- ថាមពលថ្ម និងកម្លាំងសាក ៖ 4000mAh ជាមួយកម្លាំងសាក 25W, អាចសាកថ្មឥតប្រើខ្សែកម្លាំង 15W និងសាកឲ្យឧបករណ៍ដទៃបានកម្លាំង 4.5W
- តម្លៃ ៖ ចាប់ពី ៧៩៩ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក
- កាលបរិច្ឆេទចេញលក់ ៖ ថ្ងៃទី២៩ ខែមករា
២. Galaxy S21+
- អេក្រង់ ៖ ទំហំ ៦,៧អ៊ីញ ប្រភេទ Dynamic AMOLED 2X, Refresh Rate 120Hz, HDR10+, ពន្លឺ 1300 nits, អាចបង្ហាញរូបភាពកម្រិត ១០៨០ x ២៤០០ភីកសែល និងការពារដោយកញ្ចក់ Gorilla Glass Victus
- បន្ទះឈីប ៖ Qualcomm Snapdragon 888 ឬ Exynos 2100 ជាមួយ RAM ទំហំ 8GB
- អង្គផ្ទុក ៖ 128GB និង 256GB (មិនមានរន្ធដោតមេមូរីកាត)
Galaxy S21+ និង Galaxy S21
- កាមេរ៉ាក្រោយ ៖ កាមេរ៉ាមេ 12MP Aperture f/1.8 មានមុខងារ Dual Pixel PDAF និង OIS, កាមេរ៉ា Telephoto ទំហំ 64MP មាន Aperture f/2.0, កាមេរ៉ា Ultrawide ទំហំ 12MP មាន Aperture f/2.2 អាចថតរូបទំហំ ១២០ដឺក្រេ
- កាមេរ៉ាមុខ ៖ ទំហំ 10MP មាន Aperture f2.2 ជាមួយមុខងារ Dual Pixel PDAF
- ថតវីដេអូ ៖ កាមេរ៉ាក្រោយអាចថតវីដេអូដល់កម្រិត 8K/30fps និងកាមេរ៉ាមុខថតបានកម្រិត 4K/30fps ឬ 4K/60fps
- ទ្រនាប់ស្កេនម្រាមដៃ ៖ មានលើអេក្រង់
- ថាមពលថ្ម និងកម្លាំងសាក ៖ 4800mAh ជាមួយកម្លាំងសាក 25W, អាចសាកថ្មឥតប្រើខ្សែកម្លាំង 15W និងសាកឲ្យឧបករណ៍ដទៃបានកម្លាំង 4.5W
- តម្លៃ ៖ ចាប់ពី ៩៩៩ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក
- កាលបរិច្ឆេទចេញលក់ ៖ ថ្ងៃទី២៩ ខែមករា
៣. Galaxy S21 Ultra
- អេក្រង់ ៖ ទំហំ ៦,៨អ៊ីញ ប្រភេទ Dynamic AMOLED 2X, Refresh Rate 120Hz, HDR10+, ពន្លឺ 1500 nits, អាចបង្ហាញរូបភាពកម្រិត ១៤៤០ x ៣២០០ភីកសែល និងការពារដោយកញ្ចក់ Gorilla Glass Victus
- បន្ទះឈីប ៖ Qualcomm Snapdragon 888 ឬ Exynos 2100 ជាមួយ RAM ទំហំ 12GB ឬ 16GB
- អង្គផ្ទុក ៖ 128GB, 256GB និង 512GB (មិនមានរន្ធដោតមេមូរីកាត)
- កាមេរ៉ាក្រោយ ៖ កាមេរ៉ាមេ 108MP Aperture f/1.8 មានមុខងារ PDAF មុខងារ Laser AF និង OIS, កាមេរ៉ា Periscope Telephoto ទំហំ 10MP មាន Aperture f/4.9 ដែលអាចធ្វើការថត Zoom Optical 10x, កាមេរ៉ា Telephoto ទំហំ 10MP មាន Aperture f/2.4 អាចថត Zoom Optical 3x, កាមេរ៉ា Ultrawide ទំហំ 12MP មាន Aperture f/2.2 អាចថតរូបទំហំ ១២០ដឺក្រេ
- កាមេរ៉ាមុខ ៖ ទំហំ 40MP មាន Aperture f2.2 ជាមួយមុខងារ Dual Pixel PDAF
- ថតវីដេអូ ៖ កាមេរ៉ាក្រោយអាចថតវីដេអូដល់កម្រិត 8K/30fps និងកាមេរ៉ាមុខថតបានកម្រិត 4K/30fps ឬ 4K/60fps
- ទ្រនាប់ស្កេនម្រាមដៃ ៖ មានលើអេក្រង់
- ថាមពលថ្ម និងកម្លាំងសាក ៖ 5000mAh ជាមួយកម្លាំងសាក 25W, អាចសាកថ្មឥតប្រើខ្សែកម្លាំង 15W និងសាកឲ្យឧបករណ៍ដទៃបានកម្លាំង 4.5W
- តម្លៃ ៖ ចាប់ពី ១ ១១៩ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក
- កាលបរិច្ឆេទចេញលក់ ៖ ថ្ងៃទី២៩ ខែមករា