• កូនប្រុសរបស់លោកវរ:សេនីយ៍ត្រី លឹម សាយ បង្ហោះសារស្លុតចិត្តក្រោយដឹងថាឪពុកស្លាប់ពេលលោកឆត្រយោង

    ដំណឹងដ៏ក្រៀមក្រំមួយបានធ្វើអោយមហាជនជាច្រើនរន្ធត់ចិត្តខណៈដែលកងទ័ពឆត្រយោង២នាក់បានទាក់ឆត្រយោងគ្នាធ្លាក់ពីលើអាកាសបណ្តាលអោយស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ ដោយក្នុងនោះមានលោកវរ:សេនីយ៍ត្រី លឹម សាយ ដែលជាគ្រូឆ័ត្រយោងម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ដ៏អាក្រក់នេះ។ ក្នុងនោះដែរគេឃើញមានសាររំលែកទុក្ខជាច្រើននៅលើបណ្តាញសង្គម ហើយឧកញ៉ា ឡេង ណាវ៉ាត់ត្រា ក៏បានចូលរួមចូលបុណ្យជាថវិកា ១ម៉ឺន៥ពាន់ដុល្លារផងដែរដល់ក្រុមគ្រួសារសព។

    អ្វីដែលគេរន្ធត់ចិត្តទៅទៀតនោះគឺគេឃើញកូនប្រុសរបស់លោកវរ:សេនីយ៍ត្រី លឹម សាយ ដែលកំពុងរស់នៅប្រទេសកូរ៉េ បានបង្ហោះសារស្លុតចិត្តក្រោយពេលដឹងថាឪពុករបស់ខ្លួនបានស្លាប់ក្នុងពេលបំពេញបេសកកម្មលោតឆ័ត្រយោងក្នុងពិធីបញ្ចុះបឋមសិលា សម្ពោធសមិទ្ធផលនានា បិទវគ្គហ្វឹកហ្វឺនជំនាញកម្មង់ដូ ជំនាន់ទី ១០ វគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី ២៩ និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី ៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែន(ឱរ៉ាល់) ស្ថិតនៅភូមិដូង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ កូនប្រុសរបស់គាត់បានរៀបរាប់នៅលើ Facebook ថា៖ “៧ឆ្នាំហើយដែលឃ្លាតពីផ្ទះមកស្រុកគេ៧ឆ្នាំហើយដែលមិនបានជួបមុខគាត់ បាត់បង់អ៊ុំស្រីជាទីស្រលាញ់ម្នាក់ហើយ ឥឡូវបាត់បង់ប៉ាម្នាក់ទៀត …ពីថ្ងៃនេះទៅខ្ញុំលែងមានប៉ាហៅនឹងគេទៀតហើយ សូមប៉ាទៅកាន់សុខតិភព ជាតិក្រោយសូមធ្វើជាកូនប៉ាទៀត..”

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ