• មន្ត្រីជាន់ខ្ពស់ WHO ព្រមាន៖ «ឆ្នាំទី២នៃជំងឺកូវីដ-១៩ អាចនឹងកាន់តែតានតឹងជាងឆ្នាំទី១»

    (ហ្សឺណែវ)៖ មន្ត្រីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) លោក ម៉ៃខឺល រីយ៉ាន (Michael Ryan) បានថ្លែងចេញពីទីស្នាក់ការកណ្តាលរបស់ខ្លួន នៅទីក្រុងហ្សឺណែវថា ឈានចូលឆ្នាំទី ២ (ឆ្នាំ២០២១) នៃការរាតត្បាតជំងឺ COVID-19 ស្ថានភាពនឹងកាន់តែតានតឹងជាងឆ្នាំទី ១ ទៅទៀត ជាពិសេសសម្រាប់បណ្តាប្រទេស ស្ថិតនៅអឌ្ឍគោលខាងជើងនៃភពផែនដី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១។

    លោក Michael Ryan បានលើកឡើងយ៉ាងដូច្នេះថា «ពេលនេះយើងកំពុងឈានជើងចូលឆ្នាំទី ២ នៃការឆ្លងរាតត្បាតជំងឺ COVID-19… វានឹងអាចកាន់តែពិបាកជាងឆ្នាំមុនទៅទៀត ដោយសារការរាតត្បាតកាន់តែលឿន និងបញ្ហាមួយចំនួនដែលយើងកំពុងមើលឃើញ»។ ការចេញសេចក្តីព្រមានរបស់ WHO បានកើតមានឡើងបន្ទាប់ពីអត្រាឆ្លង នៅក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ត្រូវបានគេមើលឃើញថាមានសន្ទុះកើនឡើងខ្លាំង ព្រោះតែការឈប់សម្រាកកាលពីចុងឆ្នាំ២០២០ ដែលជាពេលមនុស្សម្នាជាច្រើនសម្រុកធ្វើដំណើរ និងឈប់សម្រាក ហើយមិនបានអនុវត្តវិធានការសុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួន។

    គួរបញ្ជាក់ថា នៅក្នុងរយៈពេលមួយឆ្នាំនៃការឆ្លងរាតត្បាតជំងឺ COVID-19 នៅទូទាំងពិភពលោក មនុស្សជាង ៩២លាននាក់បានឆ្លងជំងឺនេះ ហើយក្នុងនោះ ១.៩៨លាននាក់បានស្លាប់ និង ៦៦លាននាក់ជាសះស្បើយឡើងវិញ។ ទោះបីជាប្រទេសមួយចំនួន បាននិងកំពុងចាប់ផ្តើមដំណើរការ ចាក់វ៉ាក់សាំង COVID-19 ទៅហើយក៏ដោយ ក៏ការផ្គត់ផ្គង់ជាក់ស្តែងនៅមានកម្រិតនៅឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ