• កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោក ក្នុងការប្រយុទ្ធប្រឆាំង និងការទប់ស្កាត់ជំងឺកូវីដ១៩

    ក្រសួងទេសចរណ៍ចូលរួមអបអរសាទរយ៉ាងក្លៀវក្លា ចំពោះព្រះរាជាណាចក្រកម្ពុជា ដែលជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងជាប្រទេសមានសុវត្ថិភាពបំផុតក្នុងការមកទស្សនាអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងទេសចរណ៍ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ការិយាល័យសេដ្ឋកិច្ចសេណេហ្គាល់បានចុះផ្សាយរបាយការណ៍ ស្តីពីការផ្តល់ចំណាត់ថ្នាក់ដល់ប្រទេសដែលគ្រប់គ្រងកូវីដ-១៩ បានល្អបំផុតនៅលើពិភពលោកក្នុងនោះ ប្រទេសកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៣ បន្ទាប់ពី Saint Kits និង Nevis ដែលជារដ្ឋតូចនៃតំបន់ការ៉ាអ៉ឹប និងស៊ីសែ្សល ។

    ជាងនេះទៅទៀត កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ការិយាល័យសេដ្ឋកិច្ចសេណេហ្គាល់ដដែលបានចុះផ្សាយរបាយការណ៍របស់ខ្លួនជាថ្មីថា កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោក ក្នុងការប្រយុទ្ធប្រឆាំង និងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលមានពិន្ទុ ១/១ (១ ជាពិន្ទុខ្ពស់បំផុតនៃការធ្វើចំណាត់ថ្នាក់ ) ក្នុងចំណោម ១៦៦ ប្រទេសជុំវិញពិភពលោក បន្ទាប់មក គឺប្រទេសស៊ូដង់ខាងត្បូង និងប្រទេសប៊្រុយណេ ដែលមានពិន្ទុ ០,៩៩ ។

    ប្រភពដដែលបន្តថា ដោយមានការគ្រប់គ្រងយ៉ាងល្អ និងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ប្រទេសកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសុវត្ថិភាពបំផុតក្នុងការមកទស្សនា ទោះបីនៅក្នុងអំឡុងពេលនៃការឆ្លងរាល ដាលជំងឺកូវីដ១៩។ ចំណាត់ថ្នាក់នេះ ជាមោទនភាពជាតិមួយផ្សេងទៀតរបស់ប្រទេសកម្ពុជា និងជាឱកាសដ៏ល្អក្នុងការផ្សព្វផ្សាយ កម្ពុជាព្រះរាជាណាចក្រច្ឆរិយៈផ្តល់ភាពកក់ក្តៅ ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅគ្រប់កាលៈទេសៈទាំងអស់។

    ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា សូមអបអរសាទរយ៉ាងក្លៀវក្លាចំពោះការជាប់ចំណាត់ថ្នាក់លេខ ១ លើពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់កម្ពុជា និងស្នើសុំការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីគ្រប់ភាគី ស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករទេសចរណ៍ ដៃគូអភិវឌ្ឍន៍ សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយជាតិ អន្តរជាតិ ក្នុងការផ្សព្វផ្សាយដំណឹងដ៏រីករាយនេះ ដល់ដៃគូពាក់ព័ន្ធទេសចរជាតិ អន្តរជាតិទាំងអស់នៅជុំវិញពិភពលោកថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសុវត្ថិភាពបំផុតក្នុងការមកទស្សនាក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ