• ជនជាតិចិនប្រុសស្រី ២នាក់ ត្រូវជនមិនស្គាល់មុខសម្លាប់យ៉ាងសាហាវព្រៃផ្សៃ នៅសណ្ឋាគារ មួយកន្លែង ក្នុងសង្កាត់ទន្លេបាសាក់

    (ភ្នំពេញ)៖ ជនជាតិចិនប្រុសស្រី ២នាក់ នៅបន្ទប់លេខ៩០១ ជាន់ទី០៩ ក្នុងសណ្ឋាគារ LH Residence ត្រូវបានគេ ប្រទះឃេីញដេកស្លាប់ សង្ស័យត្រូវជនមិនស្គាល់មុខសម្លាប់យ៉ាងសាហាវព្រៃផ្សៃ។

    ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ដែលស្ថិតនៅតាមផ្លូវ លេខ៩ ខាងត្បូងផ្សារកាប់គោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    បេីតាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុ បានប្រាប់ឲ្យបណ្តាញព័ត៌មាន Fresh News ដឹងថា នៅមុនពេលកេីតហេតុ អ្នកបោសសម្អាតបន្ទប់បានគាស់ទ្វារ ដេីម្បីចូលទៅសម្អាត ស្រាប់តែពេលនោះ បន្ទប់ខាងលេី ពុំមានចាក់សោរនោះឡេីយ។

    ក្រោយមក អ្នកបោកសម្អាតបន្ទប់ក៏បានបេីកទ្វារចូលទៅក្នុង ស្រាប់តែ ប្រទះឃេីញជនជាតិចិន ២នាក់ប្រុសស្រី ដេកស្លាប់នៅខាងក្នុងបាត់ទៅហេីយ ។ ភ្លាមៗនោះ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដេីម្បីឲ្យចុះមកទីតាំងកេីតហេតុខាងលេី ដេីម្បីធ្វេីការពិនិត្យជុំវិញទីតាំង។

    ក្រោយពីទទួលបានដំណឹងនេះ សមត្ថកិច្ចមូលដ្ឋានខណ្ឌចំការមន សហការជាមួយកម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងជំនាញ កោសល្យវិច័យ ចុះធ្វេីការសាកសួរ និងកំណត់អត្តសញ្ញារបស់ជនដៃដល់ ដេីម្បីយកមកដាក់ទោសតាមច្បាប់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ