• អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៩២លាននាក់ ស្លាប់ជាង១លាន ៩៧ម៉ឺននាក់ និងជាសះស្បើយជិត ៦៦លាននាក់!

    (បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៩២,០០៥,៣៨២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ១,៩៧០,០០០នាក់ និងជាសះស្បើយឡើងវិញ ៦៥,៨១៨,០៣៨នាក់។

    យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

    សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២៣, ៣៦៨,២២៥នាក់ ស្លាប់ចំនួន ៣៨៩,៥៩៩នាក់ និងជាសះស្បើយចំនួន ១៣,៨១៦,០២៨នាក់។

    ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ១០,៤៩៥,៨១៦នាក់ ស្លាប់ចំនួន ១៥១,៥៦៤នាក់ និងជាសះស្បើយ ១០,១២៨,៤៥៧នាក់។

    ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៨,១៩៥,៦៣៧នាក់ ស្លាប់ ២០៤,៧២៦នាក់ និងជាសះស្បើយ ៧,២៧៣,៧០៧នាក់។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ