• ញាក់សាច់!​ ​​វៀតណាម​ ចុះ​ត្រជាក់​ខ្លាំង​រហូត​ដល់​​ធ្លាក់​ព្រិល​នៅ​តំបន់​ភាគ​ខាង​ជើង​​

    តំបន់ខេត្តមួយចំនួននៅ​ខ្ពង់រាប​ភាគ​ខាងជើង ពិសេស​ខេត្ត​មាន​ព្រំប្រទល់​ជាប់​​ចិន មាន​​ព្រិល​យ៉ាង​​ក្រាស់​ធ្លាក់​​គ្រប​តំបន់​នោះ​។​ ​

    តំបន់​ដែល​មាន​​សីតុណ្ហភាព​ត្រជាក់ មាន​ព្រិល​គ្រប​តំបន់​ភ្នំ​នៅ​ក្នុង​​មាន​ដូចជា​សា​ប៉ា ដែល​ជួប​សីតុណ្ហភាព​ដក​១​ក្រោម​សូន្យ​អង្សា​សេ​ (-1) កាលពី​ថ្ងៃ​ចន្ទ និង​កន្លែង​ខ្លះ​ដក​២​អង្សា​សេ (-2) ​​ក៏​មាន។​តំបន់​ផ្សេង​ទៀត​នៅ​​ខាងជើង​វៀតណាម​បាន​ជួប​ការ​ចុះ​ត្រជាក់​ភ្លាមៗ​ដល់​ថ្ងៃ​ទី​៥​ជាប់​ៗ​គ្នា។​

    ខ្យល់​ត្រជាក់​ខ្លាំង​ដែល​រំពឹង​ថា​នឹង​មាន​រហូត​ដល់​ថ្ងៃ​ពុធ​ស្អែក​នេះ​ ដែល​ធ្វើ​ឲ្យ​​វៀតណាម​ជួប​អាកាសធាតុ​ត្រជាក់​ជាង​ធម្មតា​នៅ​ឆ្នាំនេះ នៅ​ពេល​សីតុណ្ហភាព​លើ​ផ្ទៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ធ្លាក់​ចុះ បង្កើត​បាន​ជា​បាតុភូត​ឡា​នី​ណា​៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ