• Apple និង Hyundai គ្រោងផលិតរថយន្តអគ្គសនីបើកបរដោយស្វ័យនៅឆ្នាំ២០២៤

    (អាមេរិក)៖ ក្រុមហ៊ុន Hyundai Motor និង Apple Inc មានគម្រោងនឹងចុះកិច្ចព្រមព្រៀងជាដៃគូសហការ ក្នុងការផលិតរថយន្ត អគ្គិសនីបើកបរដោយស្វ័យប្រវត្តិនៅក្នុងអំឡុងខែមីនា ខាងមុខនេះ ខណៈដែល សង្វាក់ផលិតកម្មនឹងចាប់ផ្ដើមនៅឆ្នាំ២០២៤ នៅក្នុង ទឹកដីសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១។

    កាសែតក្នុងស្រុក Korea IT News បានរាយការណ៍មកថា ក្រុមហ៊ុន Hyundai Motor និងក្រុមហ៊ុន Apple បានពិភាក្សាគ្នា លើ គម្រោងមួយនេះអស់រយៈជាយូរមកហើយ ខណៈដែលសារព័ត៌មានជាច្រើនបានផ្សាយថា Apple គ្រោងនឹងបង្កើតរថយន្តដោយខ្លួនឯង នៅ ឆ្នាំ២០២៤។

    សារព័ត៌មាន Korea IT News បានចេញផ្សាយដោយបញ្ជាក់ទាំងទីតាំង និងទំហំទឹកប្រាក់នៃការវិនិយោគ ប៉ុន្តែក្រោយពីចេញផ្សាយ បាន ប៉ុន្មាន ក៏លុបចោលទីតាំង និងទំហំទឹកប្រាក់វិញ ដោយរក្សាទុកត្រឹមតែកាលបរិច្ឆេទប៉ុណ្ណោះ ព្រមទាំងបញ្ជាក់ថា ក្រុមហ៊ុនទាំងពីរគ្រោង នឹង ដាក់ឱ្យសាកល្បងរថយន្តអគ្គសនីបើកបរដោយស្វ័យប្រវត្តិនេះនៅឆ្នាំក្រោយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ