• K-POP ជាច្រើន ហក់ដល់លំដាប់កំពូល លើតារាង Billboard របស់អាមេរិក

    (កូរ៉េ)៖ តារាងចម្រៀងដ៏ល្បីរបស់អាមេរិក Billboard បានបង្ហាញគំនូសតាង នៃអាល់ប៊ុមចម្រៀងល្បីៗលើពិភពលោក សម្រាប់សប្តាហ៍នេះ ដែលបញ្ចប់នៅថ្ងៃទី០៩ ខែមករា ហើយក្នុងនោះគេសង្កេតឃើញថា មានបទចម្រៀងរបស់ក្រុម K-POP ល្បីៗជាច្រើន បានឈានជើងដល់កំពូលតារាងតែម្តង។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Soompi នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០។

    អាល់ប៊ុមចម្រៀងចំណងជើងថា «BE» របស់ក្រុម BTS ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងរយៈពេល៦សប្តាហ៍ជាប់ៗគ្នា។

    ងាកមកអាល់ប៊ុមដែលមានចំណងជើងថា «RESONANCE Pt1» របស់ក្រុមចម្រៀង NCT វិញ គឺឈរនៅចំណាត់ថ្នាក់លេខ២ សម្រាប់រយៈពេល១២សប្តាហ៍ ខណៈអាល់ប៊ុមរបស់ក្រុមចម្រៀង BLACKPINK មានចំណងជើងថា «The Album» គឺឈរនៅចំណាត់ថ្នាក់លេខ៣ សម្រាប់រយៈពេល១៣សប្តាហ៍ និងអាល់ប៊ុមចំណងជើងថា «Map of the Soul» របស់ក្រុម BTS គឺឈរនៅលេខរៀងទី៤ សម្រាប់រយៈពេល៤៥សប្តាហ៍ ហើយក្រុម K-POP ចុងក្រោយគឺ TWICE ដោយអាល់ប៊ុម «Eyes Wide Open» របស់ពួកគេ បានឈរនៅចំណាត់ថ្នាក់លេខ៥ សម្រាប់រយៈពេល៧សប្តាហ៍។

    ក្រៅពីនេះ គឺមានអាល់ប៊ុមចម្រៀង របស់ក្រុម K-POP ជាច្រើនទៀត ដែលមានចំណាត់ថ្នាក់តាមពីក្រោយគ្នាជាបន្តបន្ទាប់ ហើយនេះបញ្ជាក់ឲ្យឃើញថា បទចម្រៀងរបស់តារា K-POP កាន់តែមានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជនអន្តរជាតិ ខណៈតារាងចម្រៀង Billboard របស់អាមេរិក ត្រូវបានគេដឹងថា ទាល់តែចម្រៀងនោះល្បីខ្លាំង ទើបអាចហក់ដល់ចំណុចកំពូលបាន។ ប៉ុន្តែមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា បទរបស់តារា K-POP បានប្រជែងគ្នាយ៉ាងខ្លាំង ក្នុងការឡើងដល់ចំណាត់ថ្នាក់លេខ១ លើតារាងចម្រៀងមួយនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ