• កម្ពុជា កើនឡើងបទល្មើសលួចថតរូបភាព ឬវីដេអូអាសអាភាស និងការគំរាមទារប្រាក់ តាមបណ្ដាញសង្គម

    ដោយមើលឃើញថា មានអ្នកចូលចិត្តប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាច្រើន តាមទូរសព័្ទដៃ ជាពិសេស Face book , TikTok ,BIGo LiVE ,WeChat , Telegram , និងបច្ចេកវិទ្យាជាច្រើនទៀត កំពុងកើតមានឡើងនៅកម្ពុជា ហើយមានអ្នកខ្លះ លេងរហូតភ្លេចខ្លួន ហើយបានធ្លាក់ចូលយ៉ាងជ្រៅរបស់ជនបោកប្រាក់ ដកខ្លួនមិនរួច ។ ដោយមានរឿងរ៉ាវជាច្រើនបែបនេះ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ ក្រើនរំលឹក ដល់បងប្អូនមេត្តាប្រុងប្រយ័ត្ន​ចំពោះករណីនេះ ដែលកំពុងកេីតឡេីងជាច្រេីនករណីនាពេលថ្មីៗនេះ។

    បទល្មើសលួចថតរូបភាព ឬវីដេអូអាសអាភាស និងគំរាមទារប្រាក់ (Sex Extortion – Sextortion)៖ ដើម្បីសម្រេចគោលបំណង ឧក្រិដ្ឋជនប្រេីប្រាស់គ្រប់មធ្យោបាយដាក់ធ្នាក់ បោកប្រាស់មនោសញ្ចេតនាជនរងគ្រោះ ក្នុងគោលបំណងអូសទាញរួមភេទតាមរយៈអនឡាញ បន្ទាប់មកលួចថតរូបភាព ឬវីដេអូជនរងគ្រោះ និងគំរាមទារប្រាក់ (ការបង់ប្រាក់ច្រេីនដំណាក់កាល ឥតឈប់ឈរ)។ បទល្មើសប្រភេទនេះ កំពុងកើតមានឡើងជាច្រើនករណី ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះជនរងគ្រោះភាគច្រើនជាស្ត្រី (សិស្សសាលា ឬឈ្មួញរកស៊ី) និងចំនែកបុរសភាគច្រើនជាបុគ្គលិកក្រុមហ៊ុន ដែលធ្លាក់ក្នុងការឆបោកពី សំណាក់ក្រុមឧក្រិដ្ឋជនក្រៅប្រទេស។

    បេីអ្នកក្លាយជាជនរងគ្រោះនៃបទល្មេីសប្រភេទនេះ​ សូមធ្វេីការរាយការណ៍ដល់មន្ត្រីមានសមត្ថកិច្ច។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ