• Premier League បន្តរកឃើញ Covid-19 ចំនួន ៤០ករណីថ្មីទៀតត្រឹមរយៈពេល ១សប្តាហ៍

    (ក្រុងឡុងដ៍)៖ Premier League បានបញ្ចេញរបាយការណ៍ថ្មីមួយទៀត បន្ទាប់ពីរកឃើញ Covid-19 ចំនួន ៤០ករណីត្រឹមរយៈពេលតែ ៧ថ្ងៃចុងក្រោយនេះ ដែលជាចំនួនខ្ពស់បំផុតមួយមិនធ្លាប់មាន។

    ទាំង ៤០ករណីខាងលើនេះគឺបានឡើងទាំងកីឡាករអាជីព និងបុគ្គលិកក្លិបដែលមិនត្រូវបានបញ្ជាក់ណាក្លិបណានោះទេ នេះបើតាមការចេញផ្សាយដោយគេហទំព័រកីឡា Live Score នៅថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ២០២១ នេះ។

    នៅក្នុងសេចក្តីថ្លែងការណ៍ដដែលរបស់ Premier League ក៏បានបញ្ជាក់ដែរថា «លទ្ធផលធ្វើតេស្តកាលនៅចន្លោះថ្ងៃទី២៨ ខែធ្នូ ដល់ថ្ងៃទី០៣ ខែមករា ឆ្នាំនេះបានបង្ហាញថា មានមនុស្ស ៤០នាក់មានផ្ទុក Covid-19 ក្នុងចំណោមការធ្វើតេស្តទៅលើមនុស្សសរុប ២២៩៥នាក់ ដែលជាចំណុចគួរឲ្យព្រួយបារម្ភមួយ»។

    តែយ៉ាងណា ប្រទេសនៅតំបន់អឺរ៉ុបមួយនេះនៅតែដំណើរការប្រកួតកីឡាគ្រប់ប្រភេទដដែលដោយលេងបិទទ្វារ បើទោះបីជាស្ថិតក្នុងគ្រាដាក់ប្រទេសក្នុងគ្រាមានអាសន្នក៏ដោយ ខុសពីការរីករាលដាលនៃជំងឹ Covid-19 ដែលបានផ្អាកអស់ជាង ៣ខែ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ