• បើកឆាក ឆ្នាំ២០២១ Jungkook សមាជិក BTS សម្ញែញផ្ទះទើបនឹងទិញ តម្លៃ ៧លានដុល្លារអាមេរិក

    (កូរ៉េ)៖ តារាចម្រៀងប្រុសល្បីឈ្មោះ Jungkook សមាជិកក្រុមចម្រៀង BTS ជាថ្មីម្តងទៀត បានបង្ហាញទ្រព្យសម្បត្តិ ដែលខ្លួនទើបតែទទួលបាននាពេលថ្មីនេះ គឺផ្ទះលក្ខណៈគ្រួសារដ៏ប្រណិតមួយ ដែលមានតម្លៃ៧លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Korea boo នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១។

    បើតាមរបាយការណ៍ពី Etoday បានឲ្យដឹងថា លោក Jungkook បានទិញផ្ទះលក្ខណៈគ្រួសារដ៏ប្រណិតមួយ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានតម្លៃ ៧,០៥០,៩៤០ ដុល្លារអាមេរិក។ ផ្ទះនោះ គឺមាន២ជាន់ ដែលត្រូវបានគេដឹងថា សាងសង់ឡើងតាំងពីឆ្នាំ ១៩៧៦ មកម្ល៉េះ ជាមួយនឹងទំហំ ២៣០.៧២ ម៉ែត្រការ៉េ។

    ផ្ទះរបស់ Jungkook គឺមានទីតាំងនៅកន្លែងដ៏សម្បូរបែបមួយ ក្នុងតំបន់ Itaewon ដែលជាទីតាំងនៃផ្ទះរបស់តារាល្បីៗមួយចំនួនស្នាក់នៅ រួមមានលោក Rain និង Kim Tae Hee ជាដើម។ បន្ថែមពីនេះ វាក៏ជាទីតាំងនៃផ្ទះរបស់អ្នកកាទូតបរទេស និងអ្នកការទូតជាតិ ជាច្រើនរូបស្នាក់នៅផងដែរ។ ផ្ទះថ្មីនេះ គឺធ្វើដំណើរត្រឹមតែរយៈពេល៥នាទីប៉ុណ្ណោះ ពីអគារប្រណិត Nine One Hannam ដែលជាកន្លែងស្នាក់នៅរបស់ក្រុមចម្រៀង BTS។

    គួរជម្រាបថា អ្នកសិល្បៈជាច្រើន បានទិញផ្ទះនៅតំបន់ Itaewon ដោយសារតែមើលឃើញថា ទីតាំងភូមិសាស្ត្រនោះ គឺមានអំណោយផល ហើយវានៅចំកណ្តាលទីក្រុង Seoul ទាំងមូលផងដែរ។ ជាក់ស្តែង តារាល្បី Park Myun Soo និង Hwang Jung Eum ត្រូវបានគេដឹងថា ជាតារាពីររូបនេះ ទើបនឹងទិញផ្ទះទំនើបក្នុងតំបន់នោះ កាលពីខែតុលា ឆ្នាំ២០២០៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ