• Mike Tyson កំណត់យកឆ្នាំ២០២១ ជាការចាប់ផ្តើមអាជីពប្រដាល់ឡើងវិញ

    (ញូវយ៉ក)៖ អតីតកីឡាករប្រដាល់ជើងខ្លាំង Mike Tyson បានថ្លែងថា ឆ្នាំ២០២១ គឺជាឆ្នាំដែលរូបលោកសម្រេចចិត្តវិលចូលសង្វៀនប្រដាល់អាជីពវិញ។

    បុរសសញ្ជាតិអាមេរិក ដែលមានវ័យ ៥៤ឆ្នាំទៅហើយនោះ បានថ្លែងក្នុងកិច្ចសម្ភាសន៍ដែលត្រូវបាន Live នៅលើបណ្តាញ Instagram ថា «ខ្ញុំធ្លាប់ប្រកាសហើយថា ថ្ងៃណាមួយខ្ញុំនឹងចូលប្រឡូកអាជីពប្រដាល់ម្តងទៀតដូចដែលអត្តពលិកដទៃធ្លាប់ធ្វើអីចឹង។ ខ្ញុំនៅមានអារម្មណ៍ល្អ និងភាពជឿជាក់ផងដែរថាអាចធ្វើបាន»។

    Mike Tyson ដែលមានរហស្សនាមថា «Iron Mike» បានបង់បោះអាជីពប្រដាល់សកលចំនួន ១៦ឆ្នាំមកហើយនោះ នៅតែមានការគាំទ្រខ្លាំងនៅពេលរូបគេបានឡើងប្រកួតទល់នឹងមិត្តរួមជាតិ Roy Jones Jr កាលពីចុងឆ្នាំ២០១៩ ក្នុងកម្មវិធីតាំងពិព័រណ៍ដោយបញ្ចប់ក្នុងលទ្ធផលស្មើគ្នា។

    Mike Tyson ដែលជាអតីតម្ចាស់ជើងឯកខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក ៤ប្រភេទផ្សេងគ្នា ធ្លាប់ចាញ់តែ ៦ដងគត់មិនដែលស្មើ និងទទួលជ័យជម្នះដល់ទៅ ៥០ដងក្នុងចំណោមប្រកួតសរុប ៥៨ដង និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់នៅលើសង្វៀនបាន ៤៤ដង ក្រៅពីគូប្រជែងបោះបង់មុនប្រកួត ២ដងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ