• តោះ!​ មកស្តាប់ការសារភាពរបស់តៃកុងឡាន RX300 ដឹកខ្មាន់កាំភ្លើងដែលបាញ់៩គ្រាប់លើលោករ៉េត ស៊ីណែត (ហៅញ៉ក់) (មានវីដេអូ)

    មន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតស្រាលម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីគូភាគីម្ខាងទៀតបាញ់៩គ្រាប់ត្រូវក្បាលត្រូវខ្លួន​ ដោយទំនាស់គ្រោះថ្នាក់ចរាចរណ៍​ នៅវេលា ម៉ោង១២និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០។ ហេតុការណ៍បាញ់ប្រហារនេះបានកេីតឡេីងនៅតាមបណ្តោយមហាវិថីសហពន្ធរុស្សុី​ ត្រង់មុខប្រលានយន្តហោះអន្តរជាតិ ស្ថិតនៅក្នុងខណ្ឌពោធិសែនជ័យ។ នៅពេលនេះយោងតាមព័ត៌មានរបស់លោករិទ្ធីហង្សមាស បានបញ្ជាក់ឲ្យដឹងថា សមត្ថកិច្ចបានចាប់បានតៃកុងឡាន RX300 ដែលបើកបរដឹកខ្មាន់កាំភ្លើងនោះហើយ។

    តៃកុងឡាន RX300 បានសារភាពថា កាលពីយប់ថ្ងៃ ២៩ ខែធ្នូ ឆ្នាំ២០២០ ខ្លួនបានចេញពីផឹកស៊ី ទាំងស្រវឹង ហើយបើកបរថយន្ត RX 300 ខាងលើជូនឈ្មោះ រ៉េន ទៅផ្ទះនៅម្តុំកំបូល ហើយបានជ្រុលទៅបុកគូទរថយន្តលោករ៉េត សុីណែត ពីក្រោយ បន្ទាប់មកលោករ៉េត សុីណែត បានបើករថយន្ត កាក់រថយន្តខ្លួន និងបានយកអាវុធខ្លីភ្ជង់ខ្លួន ក្នុងគោលបំណងឲ្យអែបកៀន និងបានប្រើពាក្យសម្តីជេរប្រមាថមកលើខ្លួនទៀតផង ទើបឈ្មោះ រ៉េន មានខឹងសម្បារ ហើយប្រាប់ ឈ្មោះ កែ ចាន់មាន ដែលជាតៃកុងឡានឲ្យនៅស្ងៀម ចាំធ្វើតែតាមឈ្មោះ រ៉េន ប្រាប់បានហើយ៕

    គួរបញ្ជាក់ថាជនរងគ្រោះដែលស្លាប់ មានឈ្មោះ រ៉េត សុីណែត (ហៅញ៉ក់) ភេទប្រុស អាយុ៤០ឆ្នាំ មានមុខរបរ នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិត ស្រាលរាជធានីភ្នំពេញ ជិះរថយន្តម៉ាក Ford Raptor ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BD-3738 ចំណែកខ្មាន់កាំភ្លើងជិះរថយន្តម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប2A-4546 វេលា ម៉ោង១២និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០។

    តាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុបានឲ្យដឹងថា​ ជនរងគ្រោះ រ៉េត សុីណែត ជានាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិត ស្រាលរាជធានីភ្នំពេញ បានបេីករថយន្តម៉ាក FORD Raptor ពណ៍​ ស ពាក់ស្លាកលេខភ្នំពេញ 2BD 3738 បេីកបរតាមមហាវិថីហសព័ន្ធរុស្ស៊ី​ ក្នុងទិសដៅពីកេីតទៅលិច​ ខណះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តឡិចស៊ី​ RX 300 មួយគ្រឿង ពណ៌ខ្មៅ ស្លាកលេខ សៀមរាប2A-4546 បានបេីកមកបុកគូទបណ្តាលឲ្យរងការខូចខាតបន្តិច បន្ទាប់មកភាគីទាំងសងខាងបានឈប់ដេីម្បីចរចារគ្នាដោយភាគីខាងត្រូវរងគ្រោះបានសម្រួលដោយគ្រាប់តែឲ្យភាគីបង្កយករថយន្តទៅជួសជុលដេីម្បីបញ្ចប់រឿង។

    ស្រាប់តែម្ចាស់រថយន្តបង្កឡេីងទៅលេីរថយន្តចំណែកបក្សពួក២នាក់ទៀតបានដកកាំភ្លេីងបាញ់ប្រហារទៅលេីជនរងគ្រោះចំនួន៩គ្រាប់បណ្តាលឲ្យចំជនរងគ្រោះ៣គ្រាប់​ ទី១​ ចំក្បាល​ ២គ្រាប់ទៀតចំដេីមទ្រូងនិងពោះ​ បន្ទាប់ពីបាញ់ប្រហាររួចក្រុមជនបង្កបានបេីករថយន្តគេចខ្លួនបាត់ទៅ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងតែស្រាវជ្រាវ តាមចាប់ជនដៃដល់ ដើម្បីយកមកផ្តន្ទាទោស តាមផ្លូវច្បាប់។ ខាងក្រោមនេះជាវីដេអូស្តែងៗ ពេលកំពុងឈប់ឡានចរចារគ្នា ស្រាប់តែខ្មាន់កាំភ្លើងបាញ់ ៩គ្រាប់ បណ្តាលឲ្យមន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតស្រាល ជាម្ចាស់ឡាន Ford Raptor ស្លាប់ សូមទស្សនាខាងក្រោម៖

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ