• Lampard កំពុងរងសម្ពាធ ក្រោយ Chelsea ចាញ់ Man City ស្ពឹកមុខ

    (ក្រុងឡុងដ៍)៖ កៅអីរបស់អ្នកចាត់ការទូទៅ Frank Lampard បានកំពុងឡើងកំដៅជាខ្លាំង បន្ទាប់ដឹកនាំក្រុមតោខៀវ Chelsea ចាញ់ក្រុមមេឃខៀវ Manchester City ដល់ទៅ ៣-១ នៅ Premier League នារាត្រីថ្ងៃអាទិត្យ ទី០៣ ខែមករា ឆ្នាំ២០២១។

    Chelsea បានត្រឡប់មកចាញ់ច្រើនគ្រាប់ជាលើកដំបូងក្នុងកីឡដ្ឋាន Stamford Bridge នៃយុទ្ធនាការ Premier League ក្នុងរយៈពេល ៦សម័យកាលចុងក្រោយនេះ ហើយក៏ស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកចាត់ការទូទៅអង់គ្លេស Frank Lampard ផងដែរ។

    បន្ថែមលើនេះ Chelsea បានចាញ់ ៤ប្រកួត និងស្មើ ១ប្រកួតក្នុងចំណោម ៦ប្រកួតក្នុងលីគនាពេលថ្មីៗនេះ ធ្វើក្រុមតោខៀវមួយនេះធ្លាក់ដល់លេខ៨ ក្នុងតារាង Premier League គិតត្រឹម ១៧សប្តាហ៍នៃជើងទី១។ Chelsea ទើបរកបាន ២៦ពិន្ទុចាញ់ក្រុមកំពូលតារាង ហង្សក្រហម Liverpool ដល់ទៅ ៧ពិន្ទុនៅពេលដែលក្រុមការពារតំណែងជើងឯកមួយនេះ (Liverpool) នៅសល់ ១ប្រកួតក្នុងដៃផងដែរ។

    ចាប់ផ្តើមលេងបានតែ ៣៤នាទីក្នុងវគ្គទី១ ក្រុមរបស់លោក Frank Lampard បានរបូតដល់ទៅ ៣គ្រាប់ផ្ទួនពីការធ្វើបានសម្រេចដោយកីឡាករ Ilkay Gundogan, Phil Foden និង Kevin De Bruyne និងការវាយបករកបានតែ ១គ្រាប់មកវិញប៉ុណ្ណោះរបស់កីឡាករបម្រុង Callum Houdson-Odoi នៅនាទី៩០+២៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ