• បុរស​ម្នាក់​ ដួល​បោក​ក្បាល ​បែក​ខួរ​ស្លាប់​ភ្លាមៗ ដោយសារតែ​ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន​ត្រូវ​រថយន្ត​មិន​ចាំ​ម៉ាក បើក​ទៅ​កៀ​

    កណ្តាល​៖ បុរស​ម្នាក់​បាន​បាត់​បង់ជីវិត បន្ទាប់ពី​ជិះ​ម៉ូតូ​ត្រឡប់ទៅផ្ទះ​វិញ ជួប​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវ​រថយន្ត​មិន​ចាំ​ម៉ាក​បើក​មក​កៀ​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​នៅ​និង​ថ្នល់ បែក​ខួរ​ស្លាប់​ភ្លាមៗ ។ ចំណែកឯ​ម៉ូតូ​វិញ​ប៉ើង​ទៅមុខ​ប្រហែលជា ៥០​ម៉ែត្រ​។​

    ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ បាន​កើតឡើង​នៅវេលា​ម៉ោង ១០ និង ៣០​នាទី​យប់ ថ្ងៃអាទិត្យ​ទី​៣ ខែមករា ឆ្នាំ ២០២០ ស្តិ​ត​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ១ ក្នុងភូមិ ភូមិធំ ឃុំ​ភូមិ​ភូមិធំ ស្រុក​គៀនស្វាយ ខេត្តកណ្តាល​។​

    ​សព​ជនរងគ្រោះ​មានឈ្មោះ ស៊ុន ប៊ុន​ធី ភេទ​ប្រុស អាយុ ៤២ ឆ្នាំ មាន​ប្រពន្ធ​និង​កូន រស់នៅ​ស្រុក​គៀនស្វាយ ខេត្តកណ្តាល​។​

    ​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក ស្មា​ក់ វី ពណ៌​ក្រហម​លាយ​ខ្មៅ​មួយគ្រឿង ពាក់​ផ្លាកលេខ ភ្នំពេញ 1CS 3468 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ១ គោលបំណង​ត្រឡប់ទៅផ្ទះ​វិញ ខណៈពេល​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ទៀត មិន​ចាំ​ម៉ាក​ធ្វើដំណើរ​ពីក្រោយ​ក្នុង​ល្បឿន​លឿន ទិសដៅ​ពី​ជើង​មក​ត្បូង​ដូចគ្នា បើក​មក​កៀ​បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួល​បោក​ក្បាល​នៅ​និង​ថ្នល់​បែក​ខួរ​ស្លាប់​ភ្លាមៗ​។ ចំណែកឯ​រថយន្ត​បង្ក​វិញ បន្ត​បើក​ទៅមុខ​រត់គេចខ្លួន​បាត់​ស្រមោល​។​

    ​ក្រោយពេល​កើតហេតុ​ខាងលើ​សមត្ថកិច្ច​មូលដ្ឋាន សហការគ្នា​ជាមួយនិង​ជំនាញ ចុះមក​ដល់​រួច​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សាទុក និង​ធ្វើ​កណ​ត់​ហេតុ​ប្រគល់​សព ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​រថយន្ត​បង្ក​សមត្ថកិច្ច​និង​តាម​ស្រាវជ្រាវ​បន្ថែម​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ