• ត្រឹមតែ១ថ្ងៃ Apple លុបហ្គេមចេញពី Store ចិនរហូតដល់ ៣៩០០០ ព្រោះតែគ្មានអាជ្ញាប័ណ្ណ

    (អាមេរិក)៖ ក្រុមហ៊ុន Apple បានលុបហ្គេម ៣៩,០០០ ចេញពី China Store នៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ ដោយសារតែហ្គេម ទាំង នោះគ្មានអាជ្ញាប័ណ្ណ និងដល់ថ្ងៃផុតកំណត់ដែល Apple បានកំណត់ទុកឱ្យ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១។

    ការលុបហ្គេមចោលនេះ ត្រូវបានធ្វើឡើងដោយមានការសហការពីរដ្ឋាភិបាលចិន និងក្រុមហ៊ុន Apple ដើម្បីបង្កើតប្រព័ន្ធសុវត្ថិភាព និង ពង្រឹងគុណភាពនៃហ្គេម។

    យោងតាមការចេញផ្សាយរបស់ Qimai បានឱ្យដឹងថា គិតត្រឹមថ្ងៃព្រហស្បត្តិម្សិលមិញនេះ ក្រុមហ៊ុន Apple បានលុបហ្គេមចេញពី China Store អស់ប្រមាណជា ៤៦,០០០ ដោយក្នុងនោះរួមទាំងហ្គេម Assassin’s Creed Identity និង NBA 2K20 ដែល កំពុងល្បី ផងដែរ។

    គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple បានទុកពេលឱ្យក្រុមហ៊ុនហ្គេមទាំងអស់បញ្ជូនឯកសារអាជ្ញាប័ណ្ណរបស់ខ្លួននៅចុងខែមិថុនា ប៉ុន្តែ បានពន្យាពេលរហូតដល់ចុងឆ្នាំ ២០២០ ដូច្នេះសម្រាប់ហ្គេមណាដែលគ្មានអាជ្ញាប័ណ្ណនឹងត្រូវលុបចេញពី Store ទោះបីហ្គេមនោះល្បី ក៏ដោយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ