• រដ្ឋាភិបាលសម្រេច កាត់ដីបឹងតាមោក (កប់ស្រូវ) ២០ហិកតា ដើម្បីសាងសង់ សាខាមន្ទីរពេទ្យកាល់ម៉ែត

    រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល បានសម្រេចកាត់ដីបឹងតាមោក (​កប់​ស្រូវ​) ទំហំ ២០ហិកតា ដើម្បីរៀបចំធ្វើការសាងសង់ សាខាមន្ទីរពេទ្យកាល់ម៉ែត នេះបើតាមការចុះផ្សាយរបស់កាសែតរស្មីកម្ពុជា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ។ យោងតាមប្រភពព័ត៌មានរបស់កាសែត រស្មីកម្ពុជា ដដែលបានបន្តអោយដឹងថា ការសម្រេចកាត់ដីបឹងតាមោក (​កប់​ស្រូវ​) ទំហំ២០ហិកតា របស់សម្តេចតេជោ ហ៊ុន សែន នេះដែរត្រូវបានធ្វើឡើងតាមសំណើសុំ របស់រដ្ឋបាលរាជធានីភ្នំពេញ។

    ប្រភពព័ត៌មានដដែលបានអោយដឹងបន្ថែមទៀតថា នៅក្នុង​លិខិត ដែល​ចុះហត្ថលេខា ដោយ​លោក កែន ស​ត្ថា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បាន​សរសេរ យោង​លិខិត ០៦៦/២០ លស​.​គ ចុះ​ថ្ងៃទី​១៤ ខែ ធ្នូ ឆ្នាំ​២០២០ របស់​រដ្ឋបាល រាជធានី​ភ្នំពេញ , លិខិត​លេខ​៦៥០​ខន /០២០ សជណ ចុះ​ថ្ងៃទី ១៧ ខែធ្នូ​ឆ្នាំ​២០២០ របស់​ខុទ្ទកាល័យ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ចំណារ​ដ៏​ខ្ពង់​ខ្ពស់បំផុត របស់​សម្តេច​តេ​ជោ ហ៊ុន សែន ចុះ ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០​។ គួរបញ្ជាក់ផងដែរថា ផ្ទៃដី​បឹង​តា​មោក (​កប់​ស្រូវ​) ទំហំ ២០ហិកតា ស្ថិតនៅ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ត្រូវបាន​រៀបចំ​សាងសង់ សាខា​មន្ទីរពេទ្យ​កាល់ម៉ែត សម្រាប់​បម្រើសេវា​ពិនិត្យ ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ