• សត្វស្វាដែលចាប់ពីតំបន់អង្គរ ខេត្តសៀមរាប ត្រូវបានមើលថែ ធ្វើចត្តាឡីស័កក្នុងសួនភ្នំតាម៉ៅ

    ខេត្តតាកែវ៖ កាលពីពេលថ្មីៗនេះ មានការចាប់សត្វស្វាកាចៗចេញពីតំបន់អង្គរ របស់អាជ្ញាធរជាតិអប្សរា ដោយមានទាំងអ្នកគាំទ្រ និងអ្នករិះគន់ នៅពេលដែលមន្ត្រីជំនាញ នៃអាជ្ញាធរជាតិអប្សរា និងមន្ត្រីរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះចាប់ប្រមូលសត្វស្វាកាចៗទាំងនោះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។

     

    ការចាប់ប្រមូលសត្វស្វាកាចៗទាំងនេះធ្វើឡើងដើម្បីធានាសុវត្ថិភាពភ្ញៀវទេសចរជាតិ អន្តរជាតិ និងសោភ័ណភាពប្រាង្គប្រាសាទ ខណៈដែលពួកវាធ្លាប់បានបង្ករបួសស្នាមដល់អ្នកទេសចរ និងរុញ ឬកាយ ឱ្យជ្រុះនូវថ្មប្រាសាទ ទម្លាក់ចុះក្រោម និងធ្វើឱ្យខូចខាតនូវផ្ទាំងបដាព័ត៌មានផ្សេងៗទៀតផង។ ហើយនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ឧទ្យានសួនសត្វនិងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បានទទួលស្វាក្តាមចំនួន ១៥ក្បាល និងស្វាត្រោសចំនួន ០១ក្បាល មកពីតំបន់អង្គរ ខេត្តសៀមរាប។ បច្ចុប្បន្ន សត្វស្វាទាំងនេះត្រូវបានមើលថែរក្សា ក្នុងចត្តាឡីស័ក នៃសួនសត្វភ្នំតាម៉ៅ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ