• Apple កំពុងតែសំងំផលិត iPhone Flip ឬស្មាតហ្វូនអេក្រង់ Foldable Phone

    (អាមេរិក)៖ ឆ្នាំ ២០២០ ត្រូវបានគេចាត់ទុកថា ជាយុគ្គសម័យនៃស្មាតហ្វូនអេក្រង់បត់ ឬ Foldable Phone ដោយសារតែក្រុមហ៊ុនផលិត ស្មាតហ្វូនធំៗបាននាំគ្នាដាក់ចេញនូវកំពូលស្មាតហ្វូនប្រភេទអេក្រង់ Foldable និងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ដោយឡែក Apple ជាក្រុមហ៊ុនមួយនាំមុខខាងផលិតស្មាតហ្វូន បែរជាមិនបង្ហាញចំណាប់អារម្មណ៍ទៅលើការផលិតស្មាតហ្វូនប្រភេទនេះឡើយ។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Business Today នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ បានឱ្យដឹងថា ក្រុមហ៊ុន Apple មិនមែន មិនចាប់អារម្មណ៍ទៅលើការផលិតស្មាតហ្វូន អេក្រង់ Foldable នោះទេ គ្រាន់តែក្រុមហ៊ុនយក្សអាមេរិកមួយនេះ សំងំផលិតវា ដោយ បំពាក់នូវបច្ចេកវិទ្យាចុងក្រោយ ដើម្បីប្រជែងយកឈ្នះទីផ្សារតែម្ដង។

    នៅលើ YouTube របស់គណនីឈ្មោះ Jon Posser បានបង្ហាញថា ក្រុមហ៊ុន Apple បានកំពុងតែផលិត iPhone មួយដែលមាន ឈ្មោះថា «iPhone Flip» ឬ «Folding iPhone» ដែលជាពួកស្មាតហ្វូនអេក្រង់ Foldable ដោយក្រុមហ៊ុន Foxconn ជាអ្នក ផលិត និងសាកល្បង។

    មិនមានព័ត៌មានលម្អិតច្រើនទាក់ទងនឹង «iPhone Flip» ឬ «Folding iPhone» នេះទេ ប៉ុន្តែបើតាមវីដេអូបានបញ្ជាក់ថា វាប្រើ អេក្រង់ OLED ដែលផលិតដោយ Samsung និង ប្រើបច្ចេកវិទ្យា 5G ហើយអាចនឹងត្រូវបានដាក់បង្ហាញជាផ្លូវការចុងឆ្នាំ ២០២២។

    ចុងឆ្នាំ ២០២២? យូរម្ល៉េះ? ដូចដែលលោកអ្នកបានដឹងហើយថា ក្រុមហ៊ុន Apple មុននឹងដាក់ចេញនូវផលិតផលអ្វីមួយគឺបានសាកល្បង និងរចនាឡើងយ៉ាងល្អឯក ជាពិសេសគឺតម្រូវទៅតាមការចង់បានរបស់អតិថិជន ជាពិសេសគឺបំពាក់មុខងារជាច្រើន ដែលគ្រប់គ្នា នឹងស្មាន មិនដល់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ