• ឡាវ​ បន្ត​ធ្វើ​ទំនប់​បន្ថែម​ ទោះ​ប៉ះពាល់​បរិស្ថាន​ និង​ជំពាក់​លុយ​ធនាគារ​ចិន​កាន់​តែ​ច្រើន​

    ប្រទេស​ឡាវ​នឹង​​បន្ត​សាងសង់​ទំនប់​ចំនួន​៤ ​នៅ​លើ​ទន្លេ​មេគង្គ​ ទោះ​បី​ជា​មាន​ការ​ប្រឆាំង​ពី​សកម្មជន​ អង្គការ​បរិស្ថាន​​ជាច្រើន​ និង​​ជំពាក់​បំណុល​ធនាគារ​រដ្ឋ​ចិន​កាន់​តែ​ច្រើន​ឡើងៗ​ក្តី។ ​

    រយៈ​ពេល​២០​ឆ្នាំ​ចុង​ក្រោយ​ការ​អភិវឌ្ឍ​ទំនប់​ធំៗ​របស់​ឡាវ​អាច​នឹង​ធ្វើ​ឱ្យ​ខូច​ដោយ​មិន​អាច​កែខៃ​ឡើង​វិញ​បាន​ដល់​ទិន្នផល​ត្រី រួម​ទាំង​ថនិកសត្វ​ជិត​ផុត​ពូជ​ជាច្រើន​ដូចជា​ត្រី​ផ្សោត​។​ កម្ពុជា និង​​វៀតណាម​ស្ថិត​នៅ​ខ្សែ​ទឹក​ខាង​ក្រោម​នៃ​ទន្លេ​មេគង្​បាន​ប្រឈមមុខ​នឹង​គ្រោះ​រាំង​ស្ងួត​រយៈពេល​២​ឆ្នាំ ដែល​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាជន​ចំនួន​ ៧០ លាន​នាក់​ដែល​ពឹង​អាស្រ័យ​លើ​ទន្លេ​នេះ។

    ប្រទេស​ថៃ ដែល​ទិញ​ភ្លើង​ភាគ​ច្រើន​ពី​ឡាវ​បាន​គាំទ្រ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដោយ​មិន​អើពើ​ចំពោះ​ការ​ស្នើ​សុំ​របស់​អ្នក​វិទ្យាសាស្ត្រ សកម្មជន​បរិស្ថាន និង​អ្នក​នេសាទ​។​​ ឡាវ​អាច​នឹង​សាងសង់​ទំនប់​ចំនួន​ ១០០ នៅ​ទូទាំង​ប្រទេស​នៅ​ត្រឹម​ឆ្នាំ២០៣០ ដោយ​បាន​បន្ថែម​ថា ទំនប់​ចំនួន ៧៨ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​រួចរាល់​ហើយ និង​មាន​សមត្ថភាព​ផលិត​អគ្គិសនី​ចំនួន ៩.៩៧២ មេហ្គាវ៉ាត់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ