យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុក សាលាខណ្ឌទួលគោក បានឲ្យដឹងថា ឯកឧត្តម ឃួង ស្រេង ព្រមានផ្សារណាអនុញ្ញាតអោយមានកត់កន្ទុយលេខក្នុងផ្សារ ត្រូវដកប្រធានផ្សារចេញទោះមន្ត្រីខ្សែធំប៉ុណ្ណាក៏ដោយ អោយតែពុករលួយកាងពួកល្បែងខុសច្បាប់ និងគ្រឿងញៀន នឹងត្រូវប្រើអភិក្រមរបស់សម្ដេច វះកាត់ ដកចោលភ្លាមៗ។
លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌ ដាក់បញ្ជាអោយកម្លាំងគណៈបញ្ជាការឯកភាពចុះបង្ក្រាបជាក់ស្ដែងតែម្ដងដោយឃាត់ខ្លួនមនុស្ស៣នាក់ និងដកហូតទូរទស្សន៍ចំនួន៣គ្រឿង កំព្យូទ័រ១គ្រឿង ម៉ាស៊ីនព្រីនបុងចាក់ ១គ្រឿងប្រតិបត្តិការការនេះ ធ្វើឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នៅផ្ទះលេខ៦៤ ផ្លូវលេខ១៨៦ កែងនឹងផ្លូវលេខ២៥៧ មូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕