• Honda នាំយកម៉ូតូខ្នាតតូចប្រភេទ Minibike ម៉ូដែល Dax មកវិញ ដោយហៅវាថា ST125

    ការចុះប៉ាតង់ចុងក្រោយបង្អស់មួយរបស់ក្រុមហ៊ុន Honda បង្ហាញថា វាចង់នាំយកម៉ូតូខ្នាតតូចប្រភេទ Minibike ម៉ូដែល Dax មកវិញ ឬគេហៅវាថា ST125។

    ម៉ូតូ Honda ST125 នេះ អាចនឹងប្រើម៉ាស៊ីនទំហំ ១ស៊ីឡាំង កម្លាំង ១២៥សេសេ ដែលមានបំពាក់លើម៉ូតូ MSX Grom 125 ថ្មី។ ជាមួយគ្នានេះ ប្រសិនបើវាប្រើម៉ាស៊ីនរបស់ MSX Grom មែននោះ វាក៏នឹងប្រើចង្កឹះលេខ ៥វគ្គផងដែរ។

    ប្រសិនបើវាមានលក់នៅក្នុងប្រទេសថៃ ST125 ទំនងជាមានតម្លៃខ្ទង់ ៩៩ ០០០បាត ឬប្រហែល ៣ ២០០ដុល្លារ ដូចទៅនឹង Honda Monkey 125។

    យ៉ាងណាក៏ដោយ ការបង្ហាញខ្លួនជាផ្លូវការរបស់ Hona ST125 ឬ Honda Dax នេះ នៅមិនទាន់ប្រកាសឡើយ។ ប៉ុន្តែវាអាចនឹងបង្ហាញខ្លួននៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ