• មហាជន​មានការ​ហួសចិត្ត និង​រិះគន់​ជាខ្លាំង ព្រោះថា​ពួកគេ​នៅ​ក្មេងខ្ចី​ណាស់

    រូបភាព​ប៉ុន្មាន​សន្លឹក បង្ហាញ​ឲ្យ​ឃើញ​ក្មេងស្រី​ហាក់​វ័យ​ជំទង់​អាយុ​ខ្ទង់ ១៤ ទៅ ១៥ ឆ្នាំ រីឯ​ក្មេងប្រុស​វិញ​ដែល​គេ​អះអាងថា​ទើប​អាយុ ១៣ ឆ្នាំ ដែល​អ្នក​ទាំងពីរ​ស្ថិតក្នុង​ឈុត​កូនកំលោះ​កូនក្រមុំ បាន​កំពុង​បង្ក​ឲ្យ​មហាជន​មានការ​ហួសចិត្ត និង​រិះគន់​ជាខ្លាំង ព្រោះថា​ពួកគេ​នៅ​ក្មេងខ្ចី​ណាស់ គួរតែ​ខំ​ក្រេប​យក​វិជ្ជា ដើម្បី​ជាស​រសរ​ទ្រូង​ប្រទេសជាតិ ប៉ុន្តែ​ផ្ទុយទៅវិញ ធំ​មិនទាន់ ប្រឹង​តែ​អា​រឿង​អ៊ីចឹង​ទៅវិញ​។​

    ​តែ​យ៉ាងណាមិញ សម្រាប់​ពិធីមង្គលការ​នេះ​ផងដែរ គេ​ពុំបាន​បញ្ជាក់​ទីកន្លែង​នៅ​ស្រុកភូមិ​ខេត្ត​ណា​នោះទេ ដោយ​យើង​គ្រាន់តែ​បានឃើញ​តាមរយៈ​រូបថត បង្ហាញ​ពីថ្ងៃ​កាលបរិច្ឆេទ​អាពាហ៍ពិពាហ៍​នេះ ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០ កន្លងទៅ​ថ្មីៗ​នេះ​។ កូនកំលោះ​មានឈ្មោះ ម៉ៅ សុខ​គា រីឯ​កូនក្រមុំ​មានឈ្មោះ ខឿន ស្រី​ពី​។​

    ​ពិតមែន​ហើយ ក្រោយពី​បានឃើញ​បែបនេះ មហាជន​ជាច្រើន​ដែលមាន​ការហួសចិត្ត​ខ្លាំង​ពេក ក៏បាន​ដាក់​ឲ្យ​យ៉ាង​កប់ៗ​ថា​៖ «​មានច្បាប់​ឲ្យ​រៀបការ​អាយុ​13​ឆ្នាំ​ដែរ​មែន​! នៅ​ខេត្ត​ណា​នុង​មេភូមិ​ឈ្មោះ​អី​ហ៊ាន​ឲ្យ​ការ​, ការ​រួចហើយ​ហាម​សុំ​លុយ​ម៉ែឪ​ចាយ​ណា ហើយក៏​ហាម​យក​កូន​ទៅ​ឲ្យ​ម៉ែឪ​ចិញ្ចឹម​ដែរ​, នេះ​គ្រាន់តែ​ជា​ភ្លើងចំបើង​ប៉ុណ្ណោះ បើ​យកគ្នា​បាន​ដល់​ចាស់ ឲ្យ​មក​កាប់​ក្បាល​ខ្ញុំ​, ឆ្កួត​សុទ្ធ កញ្ចាស់​ក្បាល​អស់ហើយ នៅ​ភ្លើ​ឲ្យ​កូន​ការ​តាំងពី​អាយុ​ប៉ុណ្ណឹង ខ្លាច​ងាប់​អត់​បានឃើញ​កូន​ការ​មែន​!,…»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ