• ពេលនេះ Neymar ​កំពុង​តាម​ញ៉ែ​ស្រី​ស្អាត​ម្នាក់

    មាន​ដំណឹង​បែក​ធ្លាយ​មួយ​មក​ថា​ខ្សែ​ប្រយុទ្ធ Neymar ​កំពុង​ទាក់ទង​និង​បង្ហាញ​ចំណាប់​អារម្មណ៍​ទៅ​លើ​ស្រី​ស្អាត​ម្នាក់​ឈ្មោះ Melodie Penalver ​។

    ​កីឡាករ​ប្រេស៊ីល​ខាង​លើ​នេះ ​មិន​មាន​ទំនាក់​ទំនង​ជាមួយ​នារី​ណា​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​បន្ទាប់​ពី​រូបគេ​បាន​បែក​គ្នា​ជាមួយ​មិត្ត​ស្រី​ Bruna Marquezine ។ ​ដោយ​កន្លង​មក​មាន​ត្រឹម​តែ​ធ្លាប់​បណ្ដើរ​ជាមួយ​តារា​ម៉ូដែល​មួយ​ចំនួន​នៅ​បារាំង​ប៉ុណ្ណោះ ប៉ុន្តែ​មិន​មាន​អ្វី​ជា​ផ្លូវការ​នោះ​ទេ។ ​

    ស្រាប់​តែ​ពេល​នេះ​ក៏​មាន​បែក​ធ្លាយ​ដំណឹង​មក​ថា​អតីត​កីឡាករ Barcelona ​ខាង​លើ​នេះ​កំពុង​ចាប់​អារម្មណ៍​លើ Melodie ​ហើយ។ ​ប្រភព Marca ​របស់​អេស្ប៉ាញ​បាន​បញ្ជាក់​ច្បាស់​ទៀត​ថា Neymar ​ចាប់​ចិត្ត​លើ​នារី​ខាង​លើ​នេះ ​ខណៈ​ដែល​នាង​ធ្លាប់​រួមរស់​ជាមួយ​មិត្ត​ប្រុស​កន្លង​ទៅ​អស់​រយៈ​ពេល​៩​ឆ្នាំ​មក​ហើយ។ ​ដោយ​ចំណង​ស្នេហា​៩​ឆ្នាំ​នោះ ក៏​មិន​ដឹង​ថា​បែក​គ្នា​ហើយ​ឬ​យ៉ាង​ណា​ដែរ។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ