• កម្មវិធី TikTok ចាប់ផ្តើមមានវត្តមានជាលើកដំបូងបំផុតលើ Smart TV ក្រោមការសហការជាមួយ Samsung

    (សេអ៊ូល)៖ ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូង Samsung Electronics និងក្រុមហ៊ុន TikTok របស់ចិន ទើបតែបានប្រកាសពីភាពជាដៃគូរវាងភាគីទាំងពីរ ស្តីពីការនាំយកកម្មវិធី TikTok ទៅបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ប្រភេទ Smart TV ជាលើកដំបូងបំផុត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយរបស់ Samsung នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០។

    តាមរយៈភាពជាដៃគូខាងលើ ឃ្លីបវីដេអូរបស់កម្មវិធី TikTok ឥឡូវក៏អាចត្រូវទស្សនាបាននៅលើ Smart TV របស់ Samsung ដែលស្ថិតនៅតំបន់អឺរ៉ុបផងដែរ ដោយចាប់ផ្តើមចេញពីចក្រភពអង់គ្លេសមុនគេ។ បើតាមការបញ្ជាក់ TikTok អាចមើលបាននៅលើ Smart TV របស់ Samsung ដែលជាម៉ូដែលចន្លោះឆ្នាំ២០១៨-២០២០ ដោយគ្រាន់តែត្រូវទាញយកកម្មវិធីនេះពី App Store របស់ Samsung ប៉ុណ្ណោះ។ ចំណែកឯ Smart TV ម៉ូដែលថ្មីៗទៀតរបស់ Samsung នឹងមានកម្មវិធី TikTok ដំឡើងរួចស្រាប់តែម្តង។

    គួរបញ្ជាក់ថា កម្មវិធី TikTok នៅលើ Smart TV របស់ Samsung ត្រូវបានរចនាឡើងជាពិសេសសម្រាប់បទពិសោធន៍ទស្សនាបែបនៅគេហដ្ឋាន អមជាមួយមុខងារជាច្រើន។ វាគឺជាលើកទីមួយហើយ ដែលកម្មវិធីចែករំលែកឃ្លីបវីដេអូដ៏ពេញនិយមមួយនេះ មានវត្តមាននៅលើទូរទស្សន៍ ខណៈភាគច្រើនគេទស្សនាវានៅលើស្មាតហ្វូន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ